ព្រះត្រៃបិដក ភាគ ៦០
(អភិសម្ពុទ្ធគាថា) បុគ្គលណា ប្រទូស្តមិត្តទាំងឡាយ ក្នុងលោកនេះ បុគ្គលនោះ រមែងកើតឃ្លង់ផង កើតស្រែងផង បុគ្គលអ្នកប្រទូស្តមិត្តនោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក។
ចប់ មហាកបិជាតក ទី៦។
ទករក្ខសជាតក ទី៧
[៥០១] (នាងភេរីបរិព្វាជិកាសួរថា) កាលពួកជនទាំង ៧ នាក់
(១) របស់ព្រះអង្គ រសាត់ទៅក្នុងអន្លង់ទឹកជ្រៅ អារក្សទឹកកាលស្វែងរកគ្រឿងបូជារបស់មនុស្ស គប្បីចាប់ទូក (ព្រះអង្គព្រះរាជទាននូវជន) តាមលំដាប់ដូចម្តេច ទើបរួចអំពីអារក្សទឹកបាន។
[៥០២] (ព្រះបាទចូឡនីត្រាស់ថា) ខ្ញុំឲ្យមាតាជាមុន រួចឲ្យភរិយា ឲ្យប្អូន លំដាប់អំពីនោះ ឲ្យសំឡាញ់ និងឲ្យព្រាហ្មណ៍ជាគំរប់ ៥ ទើបឲ្យខ្លួនជាគំរប់ ៦ មិនឲ្យមហោសធទេ។
[៥០៣] (នាងភេរី…) ព្រះមាតាជាអ្នកចិញ្ចឹមព្រះអង្គផង ជាអ្នកបង្កើតផង អនុគ្រោះព្រះអង្គអស់កាលដ៏យូរផង កាលបើឆព្ភិព្រាហ្មណ៍ប្រទូស្តចំពោះព្រះអង្គ ព្រះមាតាជាបណ្ឌិត ជាអ្នកស្គាល់ឧបាយ ធ្វើនូវរបស់ដទៃជាគ្រឿងបន្លំ ហើយដោះព្រះអង្គ ឲ្យរួចអំពីការសម្លាប់
(១) គឺ មាតា១ នាងនន្ទាទេវី១ តិខិណមន្តីកុមារ១ សំឡាញ់ឈ្មោះធនុសេក្ខៈ១ បុរោហិត១ មហោសធ១ ស្តេចចូឡនី១។ អដ្ឋកថា។
ID: 636873044826875100
ទៅកាន់ទំព័រ៖