ព្រះត្រៃបិដក ភាគ ៦០

​ព្រះអង្គ​ព្រះរាជទាន​ដល់​អារក្សទឹក​នូវ​ព្រះមាតា​ ​ដែល​មាន​ព្រះគុណ​ប្រាកដ​ដូច្នោះ​ ​ជា​អ្នកឲ្យ​នូវ​ជីវិត​ ​ជា​អ្នកឲ្យ​ព្រះអង្គ​កើតអំពី​ឱរា​ ​ជា​អ្នក​ទ្រទ្រង់នូវ​គភ៌​នោះ​ ​តើ​ព្រោះ​ទោស​ដូចម្តេច​។​
 [​៥០៤​]​ ​(​ព្រះរាជា​…​)​ ​ព្រះមាតា​ខ្ញុំ​ ​ទ្រទ្រង់​គ្រឿងអលង្ការ​ដែល​មិន​គួរ​តាក់តែង​ដូច​ស្ត្រី​ក្មេង​ ​សើច​ក្អាកក្អាយ​ហួស​វេលា​ ​(​ជាមួយ​)​ ​នឹង​នាយ​ឆ្មាំទ្វារ​ ​និង​ពពួក​ពល​សេនា​ ​មិន​តែប៉ុណ្ណោះ​ ​ថែមទាំង​បញ្ជូន​នូវ​ទូត​ទាំងឡាយ​ដល់​ពួក​បដិ​រាជ​ ​(​ព្រះរាជា​នៅ​ក្រោមអំណាច​)​ ​ដោយខ្លួនឯង​ ​ខ្ញុំ​ឲ្យ​ព្រះមាតា​ដល់​អារក្សទឹក​ ​ព្រោះ​ទោស​នោះ​ឯង​។​
 [​៥០៥​]​ ​(​នាង​ភេរី​…​)​ ​អគ្គមហេសី​ ​ជា​ស្រ្តី​ប្រសើរ​ជាង​ពួក​ស្ត្រី​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ដ៏​ក្រៃលែង​ ​ជា​ស្ត្រី​មាន​សណ្តាប់​ធ្នាប់​ ​មាន​សីលធម៌​ ​ធ្លាប់​ជាប់​តាម​ ​(​ព្រះអង្គ​)​ ​ដូចជា​ស្រមោល​ ​ជា​ស្រី្ត​មិន​ក្រេវក្រោធ​ ​ជា​អ្នកមាន​បុណ្យ​ ​ជា​បណ្ឌិត​ឃើញ​នូវ​ប្រយោជន៍​ ​ព្រះអង្គ​ព្រះរាជ​ទា​ននាងឧ​ព្វ​រី​ដល់​អារក្សទឹក​ ​តើ​ព្រោះ​ទោស​ដូចម្តេច​។​ ​
 ​[​៥០៦​]​ ​(​ព្រះរាជា​…​)​ ​នា​ងន​ន្ទា​ទេវី​នោះ​ ​(​បានដឹង​ច្បាស់​)​ ​នូវ​ខ្ញុំ​ ​ថា​ជា​អ្នក​ប្រកបដោយ​សេចក្តី​ត្រេកអរ​ក្នុង​ល្បែង​ ​ទាំង​ជា​អ្នក​លុះអំណាច​នៃ​កិលេស​ ​ដែល​មិន​មានប្រយោជន៍​ ​នាង​បាន​សូម​ចំពោះ​ខ្ញុំ​នូវ​ទ្រព្យ​នៃ​កូន​ទាំងឡាយ​របស់​ខ្លួន​ ​ដែល​ជា​ទ្រព្យ​មិន​គួរ​សូម​ ​ខ្ញុំ​នោះ​កំពុង​ត្រេកត្រអាល​ ​ក៏បាន​ឲ្យ​ទ្រព្យ​ប្រសើរ​ ​និង​ថោកទាប​ច្រើនយ៉ាង
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636873045596239105
ទៅកាន់ទំព័រ៖