ព្រះត្រៃបិដក ភាគ ៦០
លុះខ្ញុំលះបង់នូវទ្រព្យដែលគេលះបង់បានដោយក្រហើយ ក៏មានចិត្តអាក់អន់សោកស្តាយក្នុងកាលជាខាងក្រោយ ខ្ញុំឲ្យនាងឧព្វរីដល់អារក្សទឹក ព្រោះទោសនោះឯង។
[៥០៧] (នាងភេរី…) ពួកអ្នកជនបទចំរើនហើយ ព្រោះព្រះកនិដ្ឋភាតាណា ទាំងព្រះអង្គដែលព្រះកនិដ្ឋភាតាណា នាំមកកាន់ព្រះរាជដំណាក់វិញ ព្រះរាជទ្រព្យជាច្រើនយ៉ាង ដែលព្រះកនិដ្ឋភាតាណា រឹបជាន់នាំមកអំពីពួកស្តេចដទៃ ព្រះអង្គព្រះរាជទានព្រះកនិដ្ឋភាតា ជាបុគ្គលប្រសើរជាងពួកខ្មាន់ធ្នូ ជាអ្នកក្លៀវក្លា មានប្រាជ្ញាដ៏មុត (នោះ) ដល់អារក្សទឹក តើព្រោះទោសដូចម្តេច។
[៥០៨] (ព្រះរាជា…) ពួកអ្នកជនបទចំរើនហើយ ព្រោះកនិដ្ឋភាតាណា ទាំងខ្ញុំ (ដែលកនិដ្ឋភាតាណា) នាំមកកាន់ដំណាក់វិញ ព្រះរាជទ្រព្យជាច្រើនយ៉ាង (ដែលកនិដ្ឋភាតាណា) រឹបជាន់ហើយ នាំមកអំពីពួកសេ្តចដទៃ កនិដ្ឋភាតានោះ មើលងាយថា អញប្រសើរជាងពួកខ្មាន់ធ្នូ ជាអ្នកក្លៀវក្លា មានប្រាជ្ញាដ៏មុត ឯព្រះរាជានេះដូចជាក្មេង បានសេចក្តីសុខព្រោះតែអញ បពិត្រនាងជាម្ចាស់ មិនតែប៉ុណ្ណោះ កនិដ្ឋភាតានោះ មិនមកកាន់ទីបំរើខ្ញុំដូចក្នុងកាលពីដើមទេ ខ្ញុំឲ្យកនិដ្ឋភាតា (នោះ) ដល់អារក្សទឹក ព្រោះទោសនោះឯង។
ID: 636873045883485535
ទៅកាន់ទំព័រ៖