ព្រះត្រៃបិដក ភាគ ៦០

 ​[​៥០៩​]​ ​(​នាង​ភេរី​…​)​ ​ជន​ទាំងពីរ​នាក់​ ​គឺ​ព្រះអង្គ​ ​និង​ធនុ​សេ​ខ​កុមារ​ ​ជា​សំឡាញ់​មាន​វ័យ​ស្មើគ្នា​ ​ធ្លាប់​នៅក្នុង​បញ្ចាល​នគរ​ ​ជា​បុគ្គល​ពីរ​នាក់​ ​កើត​ក្នុង​បញ្ចាល​នគរ​នេះ​ ​ក្នុង​រាត្រី​តែមួយ​ ​ធនុ​សេ​ខ​កុមារ​ ​មានទុក្ខ​សុខ​ជាមួយគ្នា​នឹង​ព្រះអង្គ​ ​ជាប់​តាម​ព្រះអង្គ​ ​ក្នុង​ការ​ត្រាច់​ទៅកាន់​ ​(​ជនបទ​)​ ​ជា​អ្នក​ខ្មីឃ្មាត​ ​ខ្វល់ខ្វាយ​ក្នុង​កិច្ច​ទាំងពួង​ ​ដើម្បី​ព្រះអង្គ​ទាំងថ្ងៃទាំងយប់​ ​ព្រះអង្គ​ព្រះរាជទាន​សំឡាញ់​នេះ​ដល់​អារក្សទឹក​ ​តើ​ព្រោះ​ហេតុ​ដូចម្តេច​។​
 [​៥១០​]​ ​(​ព្រះរាជា​…​)​ ​បពិត្រ​នាង​ម្ចាស់​ ​ធនុ​សេ​ខ​កុមារ​នេះ​ ​(​ជាប់​តាម​)​ ​ខ្ញុំ​ ​ក្នុង​ការ​ត្រាច់​ទៅ​ ​(​កាន់​ជនបទ​)​ ​សើច​ក្អាកក្អាយ​ជាមួយនឹង​ខ្ញុំ​ក្នុង​កាលមុន​ ​សូម្បី​ក្នុងថ្ងៃនេះ​ ​ក៏​នៅតែ​សើច​ក្អាកក្អាយ​ ​ហួស​វេលា​តាម​ទំនង​នោះ​ដែរ​ ​បពិត្រ​នាង​ម្ចាស់​ ​ខ្ញុំ​នៅក្នុង​ទីស្ងាត់​ ​កំពុង​ប្រឹក្សា​ជាមួយ​នឹង​នាង​ឧ​ព្វ​រី​ ​ឯ​សេ​ខ​កុមារ​ ​ខ្ញុំ​មិនបាន​ហៅ​ ​មិនបាន​ឲ្យ​ដំណឹង​ខ្ញុំ​ជាមុន​ទេ​ ​ស្រាប់តែ​ចូល​មក​ ​ជា​បុគ្គល​មាន​ទ្វារ​បាន​ហើយ​ ​មានឱកាស​ធ្វើឲ្យ​ហើយ​ ​ខ្ញុំ​ឲ្យ​នូវ​សំឡាញ់​ ​ជា​មនុស្ស​មិន​មាន​សេចក្តី​អៀនខ្មាស​ ​មិន​អើពើ​ ​ដល់​អារក្សទឹក​ ​ព្រោះ​ទោស​នោះ​ឯង​។​
 [​៥១១​]​ ​(​នាង​ភេរី​…​)​ ​ព្រាហ្មណ៍​បុរោហិត​ ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​និមិត្ត​ទាំងពួង​ ​ជា​អ្នកដឹង​នូវ​សំឡេង​ស្រែក​ ​ជា​អ្នក​ឈ្លាស​ក្នុង​ឧត្បាទ​ ​ជា​អ្នកចេះ​កាត់​សុបិន​ ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ការ​ចេញ​ ​និង​ការ​ចូល​ផង​ ​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636873046214384461
ទៅកាន់ទំព័រ៖