ព្រះត្រៃបិដក ភាគ ៦០

 ​[​៥១៤​]​ ​(​ព្រះរាជា​…​)​ ​បពិត្រ​នាង​ម្ចាស់​ ​តាំង​អំពី​កាលដែល​មហោសធបណ្ឌិត​ ​មក​តាំងនៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ខ្ញុំ​ ​ខ្លួនខ្ញុំ​ក៏​មិនដែល​ឃើញ​នូវ​អំពើអាក្រក់​ ​សូម្បី​បន្តិចបន្តួច​របស់​មហោសធបណ្ឌិត​ជា​អ្នកប្រាជ្ញ​ទេ​ ​ថាបើ​សេចក្តី​ស្លាប់​គប្បី​មានដល់​ខ្ញុំ​មុន​ ​ក្នុង​កាលណា​មួយ​ ​មហោសធបណ្ឌិត​ ​គប្បី​ញ៉ាំង​បុត្រ​ទាំងឡាយ​ ​និង​ចៅ​ទាំងឡាយ​របស់ខ្ញុំ​ ​ឲ្យ​សុខ​ ​មហោសធបណ្ឌិត​ ​តែង​ពិចារណា​ឃើញ​នូវ​ប្រយោជន៍​ទាំងពួង​ ​ក្នុង​អនាគត​ ​និង​បច្ចុប្បន្ន​ ​(​ព្រោះហេតុនោះ​)​ ​ខ្ញុំ​មិន​ឲ្យ​នូវ​មហោសធបណ្ឌិត​ជា​អ្នកមាន​ការងារ​មិនដែល​មាន​កំហុស​ ​(​ដល់​អារក្សទឹក​ទេ​)​។​
 [​៥១៥​]​ ​(​នាង​ភេរី​…​)​ ​ពួក​អ្នកនគរ​បញ្ចាល​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ភាសិត​នេះ​ ​របស់​ព្រះបាទ​ចូឡ​នី​ចុះ​ ​ព្រះរាជា​ទ្រង់​រក្សា​នូវ​បណ្ឌិត​ ​ស៊ូ​លះបង់​នូវ​ព្រះជន្ម​ ​ដែលគេ​លះ​បាន​ដោយ​ក្រ​ ​ព្រះរាជា​ក្នុង​បញ្ចាល​នគរ​លះបង់​នូវ​ជីវិត​របស់​ជន​ ​៦​ ​រូប​ ​គឺ​ព្រះមាតា​ ​១​ ​ព្រះមហេសី​ ​១​ ​ព្រះ​កនិដ្ឋ​ភាតា​ ​១​ ​សំឡាញ់​ ​១​ ​ព្រាហ្មណ៍​ ​១​ ​ព្រះអង្គ​ ​១​ ​បញ្ញា​ជា​គុណជាតិ​ដ៏​ល្អិត​ ​សម្រាប់​គិត​នូវ​ប្រយោជន៍​ដ៏​ល្អ​ ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​នេះ​ផង​ ​ដើម្បី​សេចក្តី​សុខ​ក្នុង​បរលោក​ផង​។​

​ចប់​ ​ទក​រក្ខស​ជាតក​ ​ទី៧​។​

ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636873046766536042
ទៅកាន់ទំព័រ៖