ព្រះត្រៃបិដក ភាគ ៦០

 ​[​៤​]​ ​(​ព្រាហ្មណ៍​…​)​ ​ម្នាល​សេក​ ​ពោះ​សេក​ទាំងឡាយ​ដទៃ​ ​(​ជា​ពោះ​តូចល្មម​)​ ​ដោយពិត​ ​(​ចំណែកខាង​ពោះ​)​ ​របស់​អ្នក​ ​ជា​ពោះធំ​ជ្រុល​ពេក​ ​បាន​ជា​អ្នក​ស៊ី​ស្រូវសាលី​តាម​សេច​ក្តី​បា្រ​ថ្នា​រួចហើយ​ ​ក៏​ពាំ​យក​ស្រូវ​ដោយ​ចំពុះ​ហើរ​ទៅ​។​ ​ម្នាល​សេក​ ​អ្នក​បំពេញ​ជង្រុក​ក្នុង​ព្រៃ​រកា​នោះ​ឬ​ ​ឬក៏​អ្នក​ចងពៀរ​នឹង​យើង​ ​ម្នាល​សំឡាញ់​ ​យើង​សួរ​ហើយ​ ​អ្នក​ចូ​របា្រប់​ ​អ្នក​កប់​ស្រូវសាលី​ទុក​ក្នុង​ទីណា​។​
 [​៥​]​ ​(​ស្តេច​សេក​…​)​ ​ខ្ញុំ​មិន​ចងពៀរ​ជាមួយនឹង​អ្នក​ទេ​ ​ជង្រុក​របស់ខ្ញុំ​ ​ក៏​មិន​មាន​ដែរ​ ​ខ្ញុំ​ដោះបំណុល​ផង​ ​ឲ្យ​បុល​ផង​ ​ខ្ញុំ​ហើរ​ទៅដល់​ចុង​រកា​ ​ក៏​កប់​កំណប់​ទុក​ក្នុង​ព្រៃ​រកា​នោះ​ ​បពិត្រ​កោសិយៈ​ ​អ្នក​ចូរ​ជ្រាប​យ៉ាងនេះ​ចុះ​។​ ​
 [​៦​]​ ​(​ព្រាហ្មណ៍​…​)​ ​ការ​ឲ្យ​បុល​របស់​អ្នក​ដូ​ចមេ្តច​ ​ការ​ដោះបំណុល​ដូចម្តេច​ ​អ្នក​ចូ​របា្រប់​នូវ​ការ​កប់​កំណប់​ ​កាលបើ​ដូច្នោះ​ ​អ្នក​នឹង​រួចចាក​អន្ទាក់​។​
 [​៧​]​ ​(​សេ្តច​សេក​…​)​ ​បពិត្រ​កោសិយៈ​ ​ខ្ញុំ​មាន​កូន​តូច​ៗ​ ​មិនទាន់​ដុះស្លាប​នៅឡើយ​ ​កូនតូច​ទាំងឡាយ​នោះ​ ​ដែល​ខ្ញុំ​ចិញ្ចឹម​ហើយ​ ​នឹង​ចិញ្ចឹម​ខ្ញុំ​វិញ​ ​ហេតុ​នោះ​ ​ខ្ញុំ​ត្រូវឲ្យ​បុល​ដល់​កូន​តូច​ៗ​ ​ទាំងនោះ​។​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​មាន​មាតា​ ​បិតា​ចាស់​គ្រាំគ្រា​ ​មាន​វ័យ​កន្លង​ហើយ​ ​ខ្ញុំ​ពាំ​ ​(​នូវ​ស្រូវសាលី​)​ ​ដោយ​ចំពុះ​ ​យក​ទៅ​ជូន​មាតាបិតា​ទាំងនោះ​ ​ខ្ញុំ​ត្រូវ​ដោះបំណុល​ដែល​គាត់​ធ្វើ​ហើយ​មុន​។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636872893114917673
ទៅកាន់ទំព័រ៖