ព្រះត្រៃបិដក ភាគ ៦០

 ​[​៦០​]​ ​(​ទេវតា​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​បុគ្គ​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​(​បុគ្គល​នោះ​)​ ​ចូរ​បាន​ជា​ចៅអាវាស​ក្នុង​មហាវិហារ​ចុះ​ ​ចូរ​ធ្វើ​នូវ​នវកម្ម​ ​ក្នុង​នគរ​ឈ្មោះ​គ​ជ​ង្គលៈ​ចុះ​ ​ចូរ​ធ្វើ​នូវ​បង្អួច​ឲ្យហើយ​តែមួយ​ថ្ងៃ​ចុះ​។​
 ​[​៦១​]​ ​(​ដំរី​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​ដំរី​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​ដំរី​នោះ​ ​ចូរ​ជាប់​ដោយ​អន្ទាក់​ច្រើន​ ​ត្រង់កន្លែង​ទាំង​ ​៦​ ​(​គឺ​ជើង​ទាំង​ ​៤​ ​ក​ ​និង​ចង្កេះ​)​ ​ចូរ​ឲ្យ​គេ​នាំ​អំពី​ព្រៃ​ជាទី​រីករាយ​ ​ទៅកាន់​រាជធានី​ចុះ​ ​ដំរី​នោះ​ ​ចូរ​ឲ្យ​គេ​ចាក់​ដោយ​កង្វេរ​ទាំងឡាយ​ ​ដែល​មាន​ដង​វែង​មាន​បន្លា​ពីរ​ចុះ​។​
 [​៦២​]​ ​(​ស្វា​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​ស្វា​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​(​ស្វា​នោះ​)​ ​ចូរ​មាន​ប្រឡៅ​ក​ ​ហើយ​គេ​ចោះត្រចៀក​ ​បំពាក់​សំ​ណ​រ​ចុះ​ ​ឲ្យ​ហ្ម​ពស់​វាយ​ដោយ​រំពាត់​ ​ហើយ​ចូរ​ទៅ​រក​មាត់​ពស់​ចុះ​ ​ឲ្យ​គេ​ចង​យ៉ាង​មាំ​ ​ហើយ​ដើរទៅ​កាន់​ច្រកល្ហក​ចុះ​។​
 [​៦៣​]​ ​(​ព្រះ​មហាសត្វ​ស្បថ​ថា​)​ ​នែអ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​បុគ្គល​ណា​ ​ពោល​នូវ​ចំណែក​ដែល​មិន​បាត់​ ​ថា​បាត់​ ​ម្យ៉ាងទៀត​ ​បុគ្គល​ណា​រង្កៀស​បន្តិចបន្តួច​ ​(​ចំពោះ​អ្នក​ទាំងឡាយ​)​ ​បុគ្គល​នោះ​ ​ចូរ​បាន​ ​និង​ចូរ​បរិភោគ​នូវ​កាម​ទាំងឡាយ​ចុះ​ ​ចូរ​ស្លាប់​ក្នុង​កណ្តាល​នៃ​ផ្ទះ​ចុះ​។​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636872898794662535
ទៅកាន់ទំព័រ៖