ព្រះត្រៃបិដក ភាគ ៦០

​បាន​ជា​ភ័យ​មកដល់​ខ្ញុំ​ ​អំពី​ចំណែក​នៃ​អ​ចេ​លនោះ​ ​ទើប​ខ្ញុំ​ជា​បុគ្គល​មានប្រយោជន៍​កន្លង​ហួស​ ​កំព្រា​ ​ហើយ​ទួញ​យំ​។​ ​ជន​ណា​សំគាល់​នូវ​បុគ្គល​ថា​ ​មានចិត្តល្អ​ ​ប្រាប់​នូវ​អាថ៌កំបាំង​ចំពោះ​ជន​មានត្រកូល​ដ៏​អាក្រក់​ ​ព្រោះ​ទោសាគតិ​ ​ភយាគតិ​ ​ឬ​ត្រេកអរ​ដោយអំណាច​រាគៈ​ ​ជន​នោះ​ជា​មនុស្ស​ល្ងង់​ ​ឈ្មោះថា​ ​ភ្លាត់​ហើយដោយ​ឥត​សង្ស័យ​។​ ​ជន​ណា​មាន​វាចា​ចេញទៅ​ខាងក្រៅ​ ​រាប់​ចូលក្នុង​ពួក​អសប្បុរស​ ​កំចាយ​នូវ​ពាក្យ​ ​(​កំបាំង​របស់​គេ​)​ ​ក្នុង​ទីប្រជុំ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ហៅ​ជន​នោះ​ថា​ ​ជា​អ្នកមាន​មាត់អាក្រក់​ ​ដូច​អាសីពិស​ ​បុគ្គល​គប្បី​ថយ​ចាក​បុគ្គល​បែប​នោះ​ឲ្យ​ឆ្ងាយ​ចេញ​អំពី​ចម្ងាយ​។​ ​យើង​លះបង់​នូវ​កាម​ទាំងពួង​ ​គឺ​បាយ​ ​ទឹក​ ​សំពត់​ក្នុង​ដែន​កាសី​ ​និង​ខ្លឹមចន្ទន៍​ ​ពួក​ស្ត្រីជា​ទីគាប់ចិត្ត​ ​កម្រងផ្កា​ ​និង​គ្រឿង​ប្រស់​ព្រំ​ ​បពិត្រ​សុ​បណ្ណៈ​ ​យើង​សូម​ដល់​នូវ​លោក​ ​(​ជាទី​ពឹង​)​ ​ស្មើដោយ​ជីវិត​។​
 [​៥១៧​]​ ​(​សុបណ្ណរាជ​សួរ​ថា​)​ ​ម្នាល​នាគរាជ​ ​បណ្តាជន​ទាំង​ ​៣​ ​នាក់​ ​ក្នុង​ទីនេះ​ ​តើ​សត្វ​ណា​ ​គឺ​សមណៈ​ ​ឬ​គ្រុឌ​ ​ឬ​អ្នកឯង​គួរ​ដល់​នូវ​សេចក្តី​តិះដៀល​បាន​ ​ក្នុង​លោក​នេះ​ ​ម្នា​លប​ណ្ឌ​រកៈ​ ​(​អ្នកឯង​ត្រូវ​ខ្ញុំ​)​ ​ចាប់បាន​ ​ព្រោះ​ហេតុ​ដូចម្តេច​។​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636873054328238547
ទៅកាន់ទំព័រ៖