ព្រះត្រៃបិដក ភាគ ៦០

 ​[​៥១៨​]​ ​(​បណ្ឌ​រកៈ​…​)​ ​អ​ចេ​ល​ជា​សមណៈ​ ​ជា​បុគ្គល​មាន​សភាព​ដែល​ខ្ញុំ​រាប់អាន​ហើយ​ ​ជាទីស្រឡាញ់​ដោយចិត្ត​របស់ខ្ញុំ​ ​មានខ្លួន​ចំរើន​ហើយ​ ​ខ្ញុំ​ប្រាប់​បើក​អាថ៌កំបាំង​ដល់​សមណៈ​នោះ​ ​ទើប​ខ្ញុំ​ជា​បុគ្គល​មានប្រយោជន៍​កន្លង​ហួស​ ​កំព្រា​ ​ហើយ​ទួញ​យំ​។​
 [​៥១៩​]​ ​(​សុបណ្ណរាជ​…​)​ ​ធម្មតា​ ​សត្វ​លើ​ផែនដី​ ​ឈ្មោះថា​មិន​ស្លាប់​ ​មិន​មាន​ទេ​ ​ចំណែក​នៃ​បញ្ញា​ ​ជា​ធម្មជាតិ​ដែល​បុគ្គល​មិន​គួរ​តិះដៀល​ ​នរជន​ក្នុង​លោក​នេះ​ ​រមែង​នាំមក​នូវ​គុណវិសេស​ដែល​បុគ្គល​មិន​គួរ​បាន​ ​ដោយ​វចី​សច្ចៈ​ ​១​ ​ដោយ​សុចរិតធម៌​ ​១​ ​ដោយ​ធិ​តិ​ ​គឺ​បញ្ញា​ ​១​ ​ដោយ​ការ​ទូន្មាន​នូវ​ឥន្ទ្រិយ​ ​១​។​ ​មាតាបិតា​ ​ជា​បុគ្គល​ប្រសើរ​ជាង​ផៅពង្ស​ទាំងឡាយ​ ​សត្វ​ជា​គំរប់​ ​៣​ ​(​ក្រៅអំពី​មាតាបិតា​)​ ​ឈ្មោះថា​ជា​អ្នក​អនុគ្រោះ​ដល់​បុគ្គល​នោះ​មិន​មាន​ទេ​ ​បុគ្គល​កាល​រង្កៀស​នូវ​ការ​បែកធ្លាយ​នៃ​មន្ត​ ​មិន​គប្បី​ប្រាប់​ការ​ស្ងាត់​កំបាំង​ក្រៃលែង​ដល់​មាតាបិតា​។​ ​មាតាបិតា​ ​បងប្អូន​ស្រ្តី​ ​បងប្អូន​ប្រុស​ ​និង​សំឡាញ់​ ​ឬ​ញាតិ​ទាំងពីរ​ប៉ែក​ ​របស់​បុគ្គល​នោះ​ ​បុគ្គល​កាល​រង្កៀស​នូវ​ការ​បែកធ្លាយ​មន្ត​ ​មិន​គប្បី​ប្រាប់​នូវ​ការ​ស្ងាត់​កំបាំង​ដ៏​ក្រៃលែង​ ​ដល់​មាតាបិតា​ ​ជាដើម​នោះ​ឡើយ​។​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636873054600034093
ទៅកាន់ទំព័រ៖