ព្រះត្រៃបិដក ភាគ ៦០

ព្រោះថា​ ​ពួក​ជន​អ្នកឈ្លប​ស្តាប់​ ​រមែង​ឮ​នូវ​មន្ត​(​១​)​ ​ព្រោះហេតុនោះ​ ​មន្ត​ក៏​រមែង​ដល់​នូវ​ការ​បែកធ្លាយ​ដោយ​ឆាប់​។​
 [​៥២១​]​ ​ក្រុង​ប្រកបដោយ​កំពែង​ដែក​ដ៏​ធំ​ ​មិន​មាន​ទ្វារ​ ​(​ចេញចូល​មិនបាន​)​ ​ធ្វើអំពើ​ដែល​ប្រកបដោយ​សាលា​ ​គឺ​រាន​ផ្សារ​ដ៏​ល្អ​ ​ប្រកបដោយ​គូ​ដែលគេ​ជីក​ដោយ​ជុំវិញ​ ​យ៉ាងណា​ ​បុរស​មាន​មន្ត​ដែល​គួរ​លាក់​ទុក​ក្នុង​លោក​នេះ​ ​ប្រាកដ​ដល់​ខ្ញុំ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អ្នកមាន​អណ្តាត​ពីរ​ ​ពួក​ជន​ណា​ជា​អ្នកមាន​មន្ត​គួរ​លាក់​ទុក​ ​មាន​វាចា​មិន​ល្ហល្ហាច​ ​ជា​អ្នក​មាំមួន​ក្នុង​ប្រយោជន៍​របស់​ខ្លួន​ ​សត្រូវ​ទាំងឡាយ​រមែង​ចៀសចេញ​ឆ្ងាយ​អំពី​ពួក​ជន​នោះ​ ​ដូច​ពពួក​នៃ​សត្វ​ ​ចៀសចេញ​អំពី​អាសីពិស​។​
 [​៥២២​]​ ​(​បណ្ឌ​រកៈ​…​)​ ​អ​ចេល​ ​ជា​អ្នកបួស​លះបង់​ផ្ទះ​ ​អាក្រាត​ ​ត្រងោល​ ​ប្រព្រឹត្ត​ ​ព្រោះហេតុតែ​អាហារ​ ​ខ្ញុំ​បើក​បង្ហាញ​នូវ​អាថ៌កំបាំង​ចំពោះ​អ​ចេ​លនោះ​ឯង​ ​(​ព្រោះហេតុនោះ​)​ ​បាន​ជា​យើង​ឃ្លាតចាក​អត្ថ​ ​និង​ធម៌​។​ ​បពិត្រ​សុបណ្ណរាជ​ ​បុគ្គល​ធ្វើ​ដូចម្តេច​ ​មាន​សីលធម៌​ដូចម្តេច​ ​ប្រព្រឹត្ត​វ័ត​ដូចម្តេច​
​(​១​)​ ​ពាក្យ​ថា​ ​មន្ត​ ​ក្នុង​ទីនេះ​ ​សំដៅយក​ការ​ប្រឹក្សា​គ្នា​អំពី​កិច្ចការ​ស្ងាត់​កំបាំង​ ​ឬ​សំដៅយក​មន្តអាគម​ ​ដែលគេ​ចេះដឹង​ហើយ​គួរ​លាក់​ទុក​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636873055177477121
ទៅកាន់ទំព័រ៖