ព្រះត្រៃបិដក ភាគ ៦០

 ​[​៥២៩​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​បុរិស​នាគ​ទាំងពីរ​នោះ​ ​មាន​វណ្ណៈ​ដូចជា​ទេវតា​ ​មាន​សភាព​ជា​សុខុមាលជាតិ​ស្មើគ្នា​ ​មាន​វ័យ​ដ៏​ល្អ​ ​មាន​គំនរ​នៃ​បុណ្យ​ ​កៀកដៃ​គ្នា​ ​ដូចជា​សេះ​គេ​ទឹម​ ​បាន​ចូល​ទៅកាន់​សំណាក់​នៃ​អ​ចេល​ ​ឯកំ​ពង់​ក​រម្បិយៈ​។​ ​
 [​៥៣០​]​ ​លំដាប់នោះ​ឯង​ ​បណ្ឌ​រក​នាគរាជ​ ​បាន​ចូល​ទៅកាន់​សំណាក់​នៃ​អ​ចេល​ដោយខ្លួនឯង​ ​ហើយ​ពោល​ពាក្យ​នេះ​ថា​ ​ខ្ញុំ​រួច​ ​(​អំពី​ការ​សម្លាប់​)​ ​កន្លង​នូវ​ភ័យ​ទាំងពួង​ក្នុងថ្ងៃនេះ​ហើយ​ ​យើង​មិនជា​ទីស្រឡាញ់​របស់​លោក​ដោយចិត្ត​ពិត​ប្រាដក​ទេ​។​
 [​៥៣១​]​ ​(​អ​ចេល​…​)​ ​សុ​បណ្ឌ​រាជ​ ​ជាទីស្រឡាញ់​របស់ខ្ញុំ​ ​ជាង​បណ្ឌ​រក​នាគរាជ​មែន​ ​ឥត​សង្ស័យ​ ​(​នេះ​)​ ​ជា​ពាក្យពិត​ ​ខ្ញុំ​នោះ​ជា​អ្នក​ត្រេកអរ​ដោយ​រាគៈ​ ​ជា​អ្នកដឹង​ច្បាស់​ ​បាន​ធ្វើ​នូវ​អំពើអាក្រក់​នុ៎ះ​ ​មិនមែន​ព្រោះ​មោហៈ​ទេ​។​
 [​៥៣២​]​ ​(​បណ្ឌ​រកៈ​…​)​ ​បព្វជិត​ ​កាល​ឃើញច្បាស់​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​រមែង​មិន​មានគំនិត​ថា​ ​វត្ថុជា​ទីស្រឡាញ់​ ​ឬមិន​ជាទីស្រឡាញ់​របស់​អញ​ដូច្នេះ​ទេ​ ​អ្នកជា​បុគ្គល​មិន​សង្រួម​ ​ប្រព្រឹត្ត​ក្នុង​លោក​នេះ​ ​ដោយ​ភេទ​របស់​បុគ្គល​អ្នក​សង្រួម​ល្អ​។​ ​អ្នកឯង​បន្លំ​ជា​អរិយៈ​ ​តែ​មិនមែន​ជា​អរិយៈ​ទេ
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636873056138022061
ទៅកាន់ទំព័រ៖