ព្រះត្រៃបិដក ភាគ ៦០
អ្នកមិនសង្រួម តែមានភាពហាក់ដូចជាអ្នកសង្រួម មានជាតិខ្មៅ មានសភាពមិនប្រសើរ បានប្រព្រឹត្តនូវអំពើដ៏លាមកទុច្ចរិតច្រើនយ៉ាង។
[៥៣៣] ម្នាលអ្នកប្រទូស្ត អ្នកជាបុគ្គលប្រទូស្តមិត្តដែលមិនបានប្រទូស្តវិញផង ជាអ្នកញុះញង់ផង ដោយពាក្យសច្ចៈនេះ សូមឲ្យក្បាលរបស់អ្នកឯង បែកជា ៧ ភាគ។
[៥៣៤] (អភិសម្ពុទ្ធគាថា) ព្រោះហេតុនោះ បុគ្គលមិនត្រូវប្រទូស្តមិត្តទាំងឡាយឡើយ ព្រោះថា សភាវៈដទៃ លាមកជាងការទ្រុស្តមិត្ត មិនមានទេ អចេលអ្នកសង្រួម ត្រូវសត្វអាសីពិសប្រទេចផ្តាសា ក៏ខ្ចាត់ចេញអំពីផែនដី វិនាសតាមពាក្យរបស់នាគរាជដ៏ប្រសើរ។
ចប់ បណ្ឌរកជាតក ទី៨។
សម្ពុលាជាតក ទី៩
[៥៣៥] (ទានវៈ
(១) សួរថា) ម្នាលនាងមានភ្លៅមូល នាងឈ្មោះអ្វី រងាញ័រលើជ្រោះនៃភ្នំ ឈរនៅតែម្នាក់ឯង ម្នាលនាងមានអវយវៈត្រង់កណ្តាលគួរវាស់ដោយដៃ (ចង្កេះរៀវ) យើងសួរហើយ នាងចូរប្រាប់នូវនាម និងផៅពង្សដល់យើង។
(១) អសុរសាមួញ្ញ។
ID: 636873056776178561
ទៅកាន់ទំព័រ៖