ព្រះត្រៃបិដក ភាគ ៦០

 យក្ស​ស៊ី​នូវ​ខ្ញុំ​ដោយហេតុ​ណា​ ​ហេតុនេះ​ ​មិនមែន​ជា​ទុក្ខ​នៃ​ខ្ញុំ​ទេ​ ​ក្រែងតែ​ព្រះ​ហ្ឫទ័យ​នៃ​អយ្យបុត្ត​របស់ខ្ញុំ​ ​ទៅជា​បការៈ​ដទៃ​ ​(​ប្រច័ណ្ឌ​)​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​(​ទើប​ជា​ទុក្ខ​នៃ​ខ្ញុំ​)​។​ ​មិន​មាន​ពួក​ទេវតា​នៅ​គ្រប់គ្រង​ដោយពិត​ ​ទាំង​ពួក​ទេវតា​ ​អ្នករក្សា​លោក​ ​ក្នុង​លោក​នេះ​ ​ក៏​មិន​មាន​ដោយពិត​ ​ទេវតា​ទាំងឡាយ​ ​អ្នក​ហាមឃាត់​នូវ​ពួក​ជន​ជា​អ្នក​មិន​សង្រួម​ ​ជា​អ្នកធ្វើ​ដោយ​ការ​កំហែង​ ​ក៏​មិន​មាន​ដោយពិត​។​
 [​៥៣៨​]​ ​(​សក្កៈ​…​)​ ​ស្រ្តី​នេះ​ជា​ស្រ្តី​មានយស​ ​ជា​ស្ត្រី​ប្រសើរ​ជាង​ស្រី្ត​ទាំងឡាយ​ ​ជា​ស្រ្តី​ស្ងប់ស្ងៀម​ ​មាន​កិរិយា​ដ៏​ស្មើ​ ​មាន​តេជះ​រុងរឿង​ដូចជា​ភ្លើង​ ​បើ​អ្នកឯង​ស៊ី​នាងកញ្ញា​នោះ​ ​ក្បាល​អ្នកឯង​នឹង​បែក​ជា​ ​៧​ ​ភាគ​មិនខាន​ ​អ្នកឯង​កុំ​កំ​ដៅ​ ​(​នូវ​នាង​សម្ពុលា​)​ ​អ្នកឯង​ចូរ​លែង​នាង​ទៅ​ ​ព្រោះ​នាង​ជា​ស្រ្តី​គោរព​ប្តី​។​
 [​៥៣៩​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​នាង​សម្ពុលា​ ​លុះ​រួច​អំ​ពី​បោរិ​សាទ​ ​បាន​ត្រឡប់​មកកាន់​អាស្រម​វិញ​ ​ដូចជា​មេ​បក្សី​បែកខ្ញែក​កូន​ ​ហើរ​មកកាន់​ទ្រនំ​ ​ឬដូច​មេគោ​ ​មកកាន់​លំនៅ​ ​(​ដែល​មានកូន​ទៅបាត់​ហើយ​)​។​ ​ព្រះរាជ​បុត្រី​នោះ​ ​ជា​ស្រ្តី​មានយស​ ​ព្រះ​នាម​សម្ពុលា​ ​មាន​ភ្នែក​ស្រទន់​ ​ព្រោះ​រដូវ​ ​កាល​មិនឃើញ​ព្រះ​ស្វាមី​ជាទី​ពឹង​ក្នុង​ព្រៃ​ហើយ​ ​ក៏​ទ្រង់ព្រះ​កន្សែង​ក្បែរ​អាស្រម​នោះ​ថា​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636873057657018942
ទៅកាន់ទំព័រ៖