ព្រះត្រៃបិដក ភាគ ៦០
ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំពួកសមណព្រាហ្មណ៍ និងឥសីទាំងឡាយ ដែលមានការប្រព្រឹត្តិបរិបូណ៌ ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវពួកសីហៈ ខ្លាធំ និងពួកម្រឹគដទៃក្នុងព្រៃ ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំស្មៅ វល្លិ៍ ឈើជាឱសធភ្នំ និងព្រៃទាំងឡាយ ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវរបៀបផ្កាយក្នុងរាត្រី ដែលមានពណ៌ដូចជាផ្ការាជព្រឹក្ស ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវស្ទឹងឈ្មោះភគិរសី ជាទីទទួលនូវស្ទឹងទាំងឡាយដែលហូរមក ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវភ្នំហិមពាន្ត ជាស្តេចភ្នំដ៏ប្រសើរ ខ្ញុំសូមដល់នូវលោកជាទីពឹង។
[៥៤០] (សោត្ថិសេន…) រាជបុត្រី ជាស្រ្តីមានយស មកក្នុងវេលាល្ងាចម្ល៉េះ តើថ្ងៃនេះ នាងជួបប្រទះនឹងអ្នកណាហ្ន៎ អ្នកណាជាទីស្រឡាញ់របស់នាងជាងខ្ញុំ។
ID: 636873057879871689
ទៅកាន់ទំព័រ៖