ព្រះត្រៃបិដក ភាគ ៦០
[៥៤១] (នាងសម្ពុលា…) ខ្ញុំម្ចាស់ដែលសត្រូវនោះចាប់បាន ក៏បានពោលពាក្យនេះថា យក្សទំពាស៊ីខ្ញុំម្ចាស់ដោយហេតុណា ហេតុនោះមិនមែនជាទុក្ខនៃខ្ញុំម្ចាស់ទេ ក្រែងតែព្រះហ្ឫទ័យព្រះអយ្យបុត្ររបស់ខ្ញុំម្ចាស់ទៅជាបការៈដទៃ ដោយហេតុណា ហេតុនោះ (ទើបជាទុក្ខនៃខ្ញុំម្ចាស់)។
[៥៤២] (សោត្ថិសេន…) ពាក្យសច្ចៈក្នុងពួកស្រីចោរ មានមាយាច្រើន គេរកបានដោយក្រណាស់ ភាព គឺឫកមារយាទរបស់ស្រ្តីទាំងឡាយ គេដឹងបានដោយក្រ ដូចដំណើរនៃត្រីក្នុងទឹក។
[៥៤៣] (នាងសម្ពុលា…) ខ្ញុំម្ចាស់មិនធ្លាប់ស្គាល់នូវបុគ្គលដទៃជាទីស្រឡាញ់ជាងព្រះអង្គយ៉ាងណា បើ (ដំណើរ) របស់ខ្ញុំម្ចាស់ (នោះ) ជាសច្ចៈ យ៉ាងនោះ សូមសច្ចៈរក្សាព្រះអង្គ ទាំងរក្សានូវខ្ញុំម្ចាស់ ដោយពាក្យសច្ចៈនេះ សូមព្យាធិរបស់ព្រះអង្គស្ងប់រម្ងាប់។
[៥៤៤] (តាបស…) ដំរីទាំងឡាយច្រើនប្រមាណ ៧០០ មានអាវុធដែលយោធាប្រកបហើយ ទាំងពួកខ្មាន់ធ្នូមួយពាន់ប្រាំមួយរយ តែងរក្សាទាំងយប់ទាំងថ្ងៃ ម្នាលនាងដ៏ចំរើន តើនាងនៅឃើញពួកសត្រូវដូចម្តេច។
[៥៤៥] (នាងសម្ពុលា…) ស្វាមីឃើញពួកស្រ្តី ដែលតាក់តែងកាយ មានសម្បុរស្បែកល្អ ដូចស្រទាប់ផ្កាឈូក មានចង្កេះរៀវ មានសំឡេងដូចហង្ស
ID: 636873058231201784
ទៅកាន់ទំព័រ៖