ព្រះត្រៃបិដក ភាគ ៦០

​សេចក្តី​ប្រហែស​ ​រមែង​កើតឡើង​ ​ព្រោះ​សេចក្តី​ស្រវឹង​ ​ការ​អស់​ទៅ​ ​(​នៃ​ញាតិ​ជាដើម​)​ ​រមែង​កើតឡើង​ ​ព្រោះ​សេចក្តី​ប្រហែស​ ​សេចក្តី​ប្រទូស្ត​ទាំងឡាយ​ ​រមែង​កើតឡើង​ ​ព្រោះ​ការ​អស់​ទៅ​ ​(​នៃ​ញាតិ​ជាដើម​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ប្រសើរ​ ​មានភារៈ​ ​(​ក្នុង​ដែន​)​ ​ព្រះអង្គ​កុំ​ប្រហែស​ឡើយ​។​ ​ពួក​ក្សត្រិយ៍​ច្រើន​អង្គ​ ​មាន​សេចក្តី​ប្រហែស​ ​ញ៉ាំង​សេចក្តី​ចំរើន​ ​និង​ញ៉ាំង​ដែន​ឲ្យ​វិនាស​ ​ចំណែក​ពួក​មេស្រុក​ ​អ្នកស្រុក​ ​អ្នកបួស​ ​គ្រហស្ថ​ ​ក៏​វិនាស​។​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ញ៉ាំង​ដែន​ឲ្យ​ចំរើន​ ​ភោគៈ​ទាំងអស់​ក្នុង​ដែន​របស់​ក្សត្រ​ជា​អ្នក​ប្រហែស​ ​រមែង​វិនាស​ ​សេចក្តី​វិនាស​នោះ​ ​ជា​ទុក្ខ​របស់​ព្រះរាជា​។​ ​បពិត្រមហារាជ​ ​សេចក្តី​ប្រហែស​នេះ​ ​មិនមែន​ជា​ធម៌​ ​(​របស់​ពួក​ព្រះរាជា​បុរាណ​ទេ​)​ ​ព្រះអង្គ​ប្រហែស​ហួសប្រមាណ​ ​ពួក​ចោរ​កំចាត់​នូវ​ជនបទ​ដែល​សម្បូណ៌​ថ្កុំថ្កើង​នោះ​។​ ​ពួក​បុត្រ​របស់​ព្រះអង្គ​មិន​មាន​ ​ទាំង​ប្រាក់​ក៏​មិន​មាន​ ​ទាំង​ទ្រព្យ​ក៏​មិន​មាន​ ​កាលបើ​ចោរប្លន់​រាស្រ្ត​ ​(​យ៉ាងនេះ​)​ ​ព្រះអង្គ​នឹង​សាបសូន្យ​ចាក​ភោគៈ​គ្រប់យ៉ាង​។​ ​ពួក​ញាតិ​មិត្រ​ ​និង​សំឡាញ់​ ​រមែង​មិន​ទទួលដឹង​នូវ​ក្សត្រ​នោះ​ ​ដែល​ជា​ព្រះរាជា​សាបសូន្យ​ចាក​ភោគៈ​ទាំងពួង​ ​ជា​បុគ្គល​ដែល​គួរ​ទទួលដឹង​ទេ​។​ ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636873059012716484
ទៅកាន់ទំព័រ៖