ព្រះត្រៃបិដក ភាគ ៦០
ពួកពលដំរី ពួកសេនា ពលរថ ពលថ្មើរជើង និងពួកកម្មករ ដែលអាស្រ័យចិញ្ចឹមជីវិតនឹងព្រះរាជានោះឯង ក៏មិនទទួលដឹងនូវព្រះរាជាដែលគួរទទួលដឹងនោះ។ សិរី គឺយសសម្បត្តិ រមែងលះបង់នូវបុគ្គលពាល អ្នកមិនចាត់ចែងនូវការងារ មានគំនិតអាក្រក់ អាប់ឥតប្រាជ្ញា ដូចជាពស់លះបង់នូវសំណកចាស់។ ភោគៈទាំងអស់ រមែងចំរើនដល់បុគ្គលអ្នកចាត់ចែងការងារដោយល្អ ក្រោកឡើងទាន់កាល ជាអ្នកមិនខ្ជិលច្រអូល ដូចជាគោប្រព្រឹត្តទៅមួយអន្លើដោយគោឧសភ។ បពិត្រមហារាជ សូមព្រះអង្គយាងទៅកាន់ទីជាទីចាំស្តាប់ ក្នុងជនបទ ក្នុងដែន លុះទតឃើញ និងទ្រង់ព្រះសណ្តាប់ ក្នុងដែននោះហើយ ក៏យកការណ៍ តាមរាជកិច្ចនោះ តាមដំណើរនោះ។
[៥៤៩] (បុរសចាស់ម្នាក់ជេរថា) ខ្លួនអញត្រូវបន្លាមុតហើយ វេទនាក្នុងថ្ងៃនេះយ៉ាងណា សូមឲ្យព្រះបាទបញ្ចាល ត្រូវសរក្នុងសង្គ្រាម ហើយវេទនាយ៉ាងនោះដែរ។
[៥៥០] (បុរោហិតសួរថា) អ្នកជាមនុស្សចាស់ មានភ្នែកទុព៌ល មើលរូបមិនឃើញដោយស្រួលទេ បន្លាមុតអ្នកឯង ដោយហេតុណា (ទោស) របស់ព្រះរាជាព្រហ្មទត្តចំពោះហេតុនោះ តើដូចម្តេច។
ID: 636873059278791703
ទៅកាន់ទំព័រ៖