ព្រះត្រៃបិដក ភាគ ៦០

 ​[​៦៧​]​ ​(​មហាសត្វ​…​)​ ​ម្នាល​ទេវរាជ​ ​ជា​សហស្សនេត្ត​ ​(​ពួក​យើង​)​ ​មិនមែន​ជា​អ្នករបាំ​របស់​អ្នក​ទេ​ ​ទាំង​មិនមែន​ជា​បុគ្គល​គួរ​អ្នកលេង​ទេ​ ​មិនមែន​ជា​ផៅពង្ស​ ​ទាំង​មិនមែន​ជា​សំឡាញ់​របស់​អ្នក​ទេ​ ​ហេតុអ្វី​ក៏​អ្នក​ ​(​ធ្វើ​)​ ​នូវ​សេចក្តី​មើលងាយ​ចំពោះ​បុគ្គល​ដទៃ​ ​ហើយ​លេង​ជាមួយនឹង​ពួក​ឥសី​។​
 ​[​៦៨​]​ ​(​សក្ក​…​)​ ​បពិត្រ​តាបស​ដ៏​ប្រសើរ​ ​លោកម្ចាស់​ជា​អាចារ្យ​របស់ខ្ញុំ​ផង​ ​ជា​បិតា​របស់ខ្ញុំ​ផង​ ​ម្លប់​ព្រះបាទ​របស់​លោកម្ចាស់​នេះ​ ​សូម​ជាទី​ពឹង​ ​(​របស់ខ្ញុំ​)​ ​ដែល​មាន​សេចក្តី​ភ្លាំងភ្លាត់​ហើយ​ ​បពិត្រ​តាបស​មាន​ប្រាជ្ញា​ដូចជា​ផែនដី​ ​សូម​លោកម្ចាស់​អត់​នូវ​កំហុស​ម្តង​ ​បណ្ឌិត​ទាំងឡាយ​ ​មិន​មាន​សេចក្តី​ក្រោធ​ជា​កំឡាំង​ទេ​។​
 [​៦៩​]​ ​(​មហាសត្វ​…​)​ ​កាលដែល​ពួក​ឥសី​ ​(​នៅក្នុង​ព្រៃ​)​ ​សូម្បីតែ​មួយ​យប់​ ​ក៏​ឈ្មោះថា​បាន​នៅ​ល្អ​ហើយ​ ​ព្រោះថា​ ​យើង​ទាំងឡាយ​បាន​ជួបនឹង​ព្រះ​វាសវៈ​ជា​ម្ចាស់​នៃ​ទេវតា​ ​ពួក​អ្នក​ដ៏​ចំរើន​ទាំងអស់គ្នា​ ​ចូរ​តាំងចិត្ត​ឲ្យ​ល្អ​ចុះ​ ​ដ្បិត​ព្រាហ្មណ៍​ ​(​ជា​អាចារ្យ​របស់​អ្នក​ទាំងឡាយ​)​ ​បាន​នូវ​ក្រអៅឈូក​វិញ​ហើយ​។​
 [​៧០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​បង​ប្អូន​បាំ្រ​ពីរ​នាក់​ក្នុង​កាលនោះ​គឺ​ ​តថាគត​ ​១​ ​សារីបុត្ត​ ​១​ ​មោគ្គល្លាន​ ​១​ ​កស្សប​ ​១​ ​អនុ​រុទ្ធ​ ​១​ ​បុណ្ណ​ ​១​ ​អានន្ទ​ ​១​។​ ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636872899394636852
ទៅកាន់ទំព័រ៖