ព្រះត្រៃបិដក ភាគ ៦០
ពួកគន្ធព្វ ពួកបិតា (ព្រហ្ម) ពួកទេវតា មានអាជីវៈអាស្រ័យនឹងព្រះរាជា ដែលមានអំណរនឹងបុញ្ញកម្មយ៉ាងនោះ ពួកទេវតាតែងតាមថែ (រក្សា) នូវព្រះរាជា ជាអ្នកខ្មីឃ្មាតមិនប្រហែស។ បពិត្រព្រះបិតា ព្រះអង្គជាអ្នកមិនប្រហែស មិនក្រោធ សូមធ្វើនូវកិច្ចទាំងឡាយចុះ សូមព្រះអង្គប្រឹងប្រែងក្នុងកិច្ចទាំងឡាយរបស់ព្រះអង្គ បុគ្គលខ្ជិលច្រអូស រមែងមិនបានសេចក្តីសុខទេ។ នោះជាវត្តបទក្នុងបញ្ហានោះឯង នុ៎ះឯងជាអនុសាសនី (របស់ព្រះអង្គ) ព្រះរាជា កាលប្រព្រឹត្តយ៉ាងនេះ ទើបអាចញ៉ាំងពួកមិត្ត ឲ្យបានសុខផង អាចញ៉ាំងពួកសត្រូវ ឲ្យបានទុក្ខផង។
[៥៧០] (ព្រះរាជា…) ម្នាលនាងកុណ្ឌលិនី នាងអាច (ឆ្លើយប្រស្នាបាន) នាងជាពង្សនៃមហាសេនគុត្ត
(១) ឈ្មោះខត្តៈ ដឹង (នូវអាថ៌ប្រស្នា) កិច្ចដូចម្តេចដែលយើងប្រាថ្នាដើម្បីសោយរាជ្យ ធ្វើហើយប្រសើរ។
[៥៧១] (សារិកាឈ្មោះកុណ្ឌលិនី) បពិត្រព្រះបិតា ប្រយោជន៍ និងសេចក្តីសុខទាំងអស់ តាំងនៅក្នុងបទណា បទនោះមានពីរយ៉ាង គឺការបាននូវរបស់ដែលមិនធ្លាប់បាន ១ រក្សានូវរបស់ដែលបានមកហើយ ១។ បពិត្រព្រះបិតា សូមព្រះអង្គជ្រាបនូវអាមាត្យទាំងឡាយ ដែលមានប្រាជ្ញាឈ្លាសវៃចំពោះប្រយោជន៍
(១) មៀមវេស្សន្តរៈ ស្តេចតាំងក្នុងឋានៈជាមហាសេនគុត្ត។
ID: 636873062157486354
ទៅកាន់ទំព័រ៖