ព្រះត្រៃបិដក ភាគ ៦០

​សូម​ព្រះអង្គ​កុំ​បញ្ចេញ​នូវ​ព្រះ​ហ្ឫទ័យ​ក្រោធ​ខ្លាំងពេក​ចំពោះ​អកុសល​ ​(​របស់​អ្នកដទៃ​)​ ​ដែល​ប្រព្រឹត្ត​កន្លង​ ​(​នូវ​ការ​កុសល​)​ ​ព្រោះថា​ ​ត្រកូល​ទាំងឡាយ​ដែល​ថ្កុំថ្កើង​ហើយ​ ​ច្រើន​ដល់​នូវ​ភាវៈ​មិនមែន​ជា​ត្រកូល​ទៅវិញ​ ​ព្រោះ​សេចក្តី​ក្រោធ​។​ ​បពិត្រ​ព្រះបិតា​ ​សូម​ព្រះអង្គ​កុំ​បណ្តោយ​ ​(​មហាជន​)​ ​ឲ្យ​ធ្លាក់ទៅក្នុង​សេចក្តី​វិនាស​ ​ដោយ​គិតថា​ ​ខ្លួន​អញ​ជា​ឥស្សរៈ​ ​ការ​កើតឡើង​នៃ​ទុក្ខ​លំបាក​ ​កុំ​ឲ្យ​មានដល់​ស្រ្តី​បុរស​ទាំងឡាយ​ក្នុង​ដែន​របស់​ព្រះអង្គ​។​ ​ភោគ​សម្បត្តិ​ទាំងអស់​របស់​ព្រះរាជា​ ​ជា​អ្នក​ប្រាសចាក​ការ​ព្រឺរោម​ ​(​ឥត​កោតញញើត​)​ ​តាមចំណង់​ ​នឹង​វិនាស​ទៅ​ ​(​ដោយពិត​)​ ​ការ​វិនាស​នោះ​ ​លោក​ពោល​ថា​ជា​ទុក្ខ​របស់​ព្រះរាជា​។​ ​នោះ​ជាវ​ត្ត​បទ​ក្នុង​បញ្ហា​នោះ​ឯង​ ​នុ៎ះឯង​ជា​អនុសាសនី​ ​ឥឡូវនេះ​ ​សូម​ព្រះអង្គ​សង្វាត​ធ្វើបុណ្យ​ ​កុំ​ជា​អ្នកលេង​ ​កុំ​ញុំាង​ប្រយោជន៍ឲ្យ​វិនាស​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​មាន​សីល​ ​(​ព្រោះថា​)​ ​បុគ្គល​អ្នក​ទ្រុស្តសីល​ ​ឈ្មោះថា​ជា​អ្នក​ញ៉ាំង​ខ្លួន​ឲ្យ​ធ្លាក់ចុះ​។​
 ​[​៥៧២​]​ ​(​ព្រះរាជា​…​)​ ​អញ​បាន​សួរ​វេស្សន្ត​រៈ​ ​ជា​កោសិយ​គោត្រ​ ​និង​នាង​កុណ្ឌ​លិ​នី​ ​ដោយ​ប្រការ​ដូច្នោះ​ហើយ​ ​ម្នាល​ជម្ពុ​កៈ​ ​ឥឡូវនេះ​ ​អ្នក​ចូរ​ពោល​នូវ​កំឡាំង​ដ៏​ឧត្តម​ ​ជាង​កំឡាំង​ទាំងឡាយ​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636873062602781824
ទៅកាន់ទំព័រ៖