ព្រះត្រៃបិដក ភាគ ៦០

 ​[​៥៧៤​]​ ​បពិត្រមហារាជ​ជា​ក្សត្រ​ ​សូម​ព្រះអង្គ​ប្រពឹ្រត្ត​ធម៌​ ​គឺ​ការ​បំរើ​មាតាបិតា​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ជា​ក្សត្រ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ ​គឺ​ការសង្គ្រោះ​ចំពោះ​បុត្ត​ភរិយា​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ជា​ក្សត្រ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ ​ចំពោះ​មិត្រ​ ​និង​អា​មាត្រ​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ចំពោះ​ពាហនៈ​ ​និង​ពល​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ចំពោះ​ជន​អ្នកស្រុក​ ​និង​អ្នក​និគម​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ចំពោះ​អ្នក​ដែន​ ​និង​អ្នកជនបទ​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ចំពោះ​ពួក​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636873063320312864
ទៅកាន់ទំព័រ៖