ព្រះត្រៃបិដក ភាគ ៦០

​បពិត្រមហារាជ​ជា​ក្សត្រ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ ​គឺ​ឲ្យ​អភ័យ​ចំពោះ​ពួក​ម្រឹគ​ ​និង​សត្វ​បក្សី​ទាំងឡាយ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ ​(​ព្រោះថា​)​ ​ធម៌​ដែល​ព្រះអង្គ​ប្រព្រឹត្ត​ហើយ​ ​រមែង​នាំមក​នូវ​សេចក្តី​សុខ​ ​បពិត្រ​ព្រះរាជា​ ​លុះ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ ​ព្រោះ​ពួក​ព្រះឥន្ទ្រ​ ​ទេវតា​ ​ព្រមទាំង​ព្រហ្ម​ ​បាន​ដល់​នូវ​ទិព្វ​សម្បត្តិ​ ​ដោយ​ធម៌​ដែល​ខ្លួន​ប្រព្រឹត្ត​ល្អ​ ​បពិត្រ​ព្រះរាជា​ ​សូម​ព្រះអង្គ​កុំ​ប្រហែស​ចំពោះ​ធម៌​។​ ​នោះ​ជាវ​ត្ត​បទ​ក្នុង​បញ្ហា​នោះ​ឯង​ ​នុ៎ះឯង​ជា​អនុសាសនី​ ​សូម​ព្រះអង្គ​សេពគប់​នូវ​បុគ្គល​មាន​បញ្ញា​ ​សូម​មានគុណ​ធម៌​ដ៏​ល្អ​ ​ជ្រាប​ច្បាស់​នូវ​ធម៌​នោះ​ដ៏​បរិបូណ៌​ដោយ​ព្រះអង្គ​ឯង​ ​(​ប្រតិបត្តិ​តាម​ពាក្យ​ប្រៀនប្រដៅ​ចុះ​)​។​

​ចប់​ ​តេ​សគុណ​ជាតក​ ​ទី១​។​


​សរ​ភង្គ​ជាតក​ ​ទី២​


 [​៥៧៥​]​ ​(​អនុសិស្ស​តាបស​សួរ​ថា​)​ ​បពិត្រ​លោក​ ​រថ​ទាំងឡាយ​ប្រសើរ​ ​លោក​ទាំងឡាយ​ ​មានខ្លួន​ប្រដាប់​ហើយ​ ​មាន​កុណ្ឌល​ ​មាន​សំពត់​ស្លៀក​ល្អ​ ​សៀត​ព្រះ​ខ័ន​មាន​ដង​ប្រដាប់ដោយ​កែវ​ពៃទូរ្យ​ ​និង​កែវ​មុក្តា​ ​ឈរ​នៅ​ ​(​លើ​រថ​តែមួយ​)​ ​លោក​ទាំងឡាយ​ឈ្មោះ​អ្វី​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636873063568137039
ទៅកាន់ទំព័រ៖