ព្រះត្រៃបិដក ភាគ ៦០

 ​[​៥៨០​]​ ​(​អនុសិស្ស​តាបស​…​)​ ​ក្លិន​របស់​ឥសី​ទាំងឡាយ​ដែល​បួស​យូរ​ ​រមែង​ផ្សាយ​ចេញ​ចាក​កាយ​ទៅតាម​ខ្យល់​ ​បពិត្រ​សហស្សនេត្ត​ ​សូម​ព្រះអង្គ​ថយចេញ​ចាកទី​នេះ​ ​បពិត្រ​ទេវរាជ​ ​ក្លិន​របស់​ឥសី​ទាំងឡាយ​មិន​ស្អាត​ទេ​។​
 [​៥៨១​]​ ​(​សក្កទេវរាជ​…​)​ ​ក្លិន​របស់​ឥសី​ទាំងឡាយ​ដែល​បួស​យូរ​ ​ចូរ​ផ្សាយ​ចេញ​ចាក​កាយ​ទៅតាម​ខ្យល់​ចុះ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យើងខ្ញុំ​រមែង​ប្រាថ្នា​នូវ​ក្លិន​នុ៎ះ​ ​ដូច​បុគ្គល​ប្រាថ្នា​នូវ​កម្រងផ្កា​ ​មាន​ផ្កា​ដ៏​វិចិត្រ​ ​មាន​ក្លិនក្រអូប​ ​ព្រោះ​ទេវតា​ទាំងឡាយ​ ​ជា​អ្នក​មិន​មាន​សេចក្តី​សំគាល់​ក្នុង​ក្លិន​នុ៎ះ​ ​ថា​ជា​បដិកូល​ទេ​។​ ​
 [​៥៨២​]​ ​(​អនុសិស្ស​តាបស​…​)​ ​ទេវរាជ​នោះ​ឈ្មោះ​បុរិន្ទ​ទៈ​ ​ឈ្មោះ​ភូត​បតី​ ​ជា​អ្នកមាន​យស​ ​ឈ្មោះ​ទេ​វាន​មិន្ទៈ​ ​ឈ្មោះ​មឃវា​ ​ឈ្មោះ​សុជម្បតិ​ ​ជា​អ្នក​ញាំញី​ ​(​នូវ​ពួក​)​ ​អសុរ​ ​ទ្រង់​ប្រាថ្នា​នូវ​ឱកាស​ដើម្បី​សួរ​ប្រស្នា​។​ ​ក្នុង​ទីនេះ​ ​បណ្តា​ឥសី​ជា​បណ្ឌិត​ទាំងឡាយ​នេះ​ ​បណ្ឌិត​ណា​ហ្ន៎​ ​ដែល​ព្រះរាជា​ទាំង​ ​៣​ ​ព្រះអង្គ​ ​ជាធំ​ជាង​មនុស្ស​ ​និង​ព្រះ​វាសវៈ​ជាធំ​ជាង​ពួក​ទេវតា​ ​ត្រាស់​សួរ​ប្រស្នា​ដ៏​ល្អិត​ហើយ​ ​នឹង​ឆ្លើយ​បាន​។​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636873064616046976
ទៅកាន់ទំព័រ៖