ព្រះត្រៃបិដក ភាគ ៦០

 ​[​៥៩៣​]​ ​(​សរ​ភង្គ​តាបស​…​)​ ​ព្រះបាទ​ទណ្ឌ​កី​ ​ព្រមទាំង​ជន​ ​ទាំង​អ្នក​ដែន​ ​បាន​ស្តោះដាក់​តាបស​ឈ្មោះ​កី​សវ​ច្ឆៈ​ ​ព្រះអង្គ​មាន​មូល​ដាច់​ហើយ​ ​ឆេះ​ក្នុង​នរក​ឈ្មោះ​កុក្កូ​លៈ​ ​រងើកភ្លើង​ទាំងឡាយ​ធ្លាក់​មិន​ដាច់​ ​លើ​កាយ​នៃ​ព្រះអង្គ​។​ ​ព្រះបាទ​នាលិ​កី​រៈ​ណា​ ​បាន​បៀតបៀន​បព្វជិត​ទាំងឡាយ​ ​ជា​អ្នក​សង្រួម​ ​ជា​អ្នក​រម្ងាប់​បាប​ ​មិន​ប្រទូស្ត​ ​កំពុង​សំដែងធម៌​ ​ឆ្កែ​ទាំងឡាយ​ចោម​ខាំ​ស៊ី​នូវ​ព្រះបាទ​នាលិ​កី​រៈ​នោះ​ ​ឲ្យ​អន្ទះអន្ទែង​ក្នុង​បរលោក​។​ ​ឯ​ព្រះបាទ​អ​ជ្ជុ​នៈ​ ​មាន​ព្រះសិរ​ចុះក្រោម​ ​មាន​ព្រះបាទ​ឡើងលើ​ ​ធ្លាក់​ក្នុង​នរក​ឈ្មោះ​សត្តិ​សូ​លៈ​ ​ព្រោះតែ​បៀតបៀន​នូវ​ឥសី​ឈ្មោះ​អង្គី​រសៈ​ ​ជា​គោតម​គោត្រ​ ​ជា​អ្នក​អត់ធន់​ ​មានត​បៈ​ ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​អស់​កាលយូរ​។​ ​ព្រះបាទ​ក​លា​ពុ​ណា​ ​បាន​កាត់​ឲ្យ​ជា​កំណាត់​តូច​ ​និង​កំណាត់​ធំ​ ​នូវ​បព្វជិត​ដែល​ពោល​នូវ​ខន្តិ​ ​ជា​អ្នក​រម្ងាប់​បាប​ ​ជា​អ្នក​មិន​ប្រទូស្ត​ ​ព្រះបាទ​ក​លាពុ​ ​(​នោះ​)​ ​ក៏​កើត​ឆេះ​នៅក្នុង​នរក​ឈ្មោះ​អវីចិ​ ​មាន​កំ​ដៅ​ដ៏​ខ្លាំង​ ​មាន​វេទនា​ដ៏​ផ្សា​ក្តៅ​ ​ជាទី​គួរខ្លាច​។​ ​បណ្ឌិត​បានឮ​នូវ​នរក​ទាំងឡាយ​នេះ​ផង​ ​នូវ​នរក​ទាំងឡាយ​ដទៃ​ ​ដ៏​លាមក​លើស​ជាង​នរក​នេះ​ផង​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636873065687298248
ទៅកាន់ទំព័រ៖