ព្រះត្រៃបិដក ភាគ ៦០
បុគ្គលណា ជាកតញ្ញូកតវេទី មានប្រាជ្ញា មានមិត្រល្អ មានការសេពគប់មាំ ធ្វើនូវកិច្ចដោយគោរព ចំពោះបុគ្គលអ្នកដល់នូវសេចក្តីទុក្ខ បណ្ឌិតទាំងឡាយ ពោលនូវបុគ្គលបែបនោះ ថាជាអ្នកសប្បុរស។ បុគ្គលណា ជាអ្នកប្រកបដោយគុណទាំងពួងនេះ ជាអ្នកមានសទ្ធា មានចិត្តទន់ ជាអ្នកចែករំលែក ជាអ្នកដឹងនូវពាក្យ (របស់ស្មូម) សិរីមិនលះបង់នូវបុគ្គលជាអ្នកសង្រ្គោះ មានវាចាពីរោះ មានវាចា មដ្ឋចត់បែបនោះទេ។
[៥៩៦] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិតរបស់លោកហើយ សូមសួរនូវប្រស្នាដទៃនឹងលោកទៀត សូមលោកម្ចាស់ប្រាប់នូវប្រស្នានោះ បណ្ឌិតទាំងឡាយ ពោលនូវសីលផង សិរីផង ធម៌របស់សប្បុរសផង ប្រាជ្ញាផង តើគុណជាតិណាប្រសើរបំផុត។
[៥៩៧] (សរភង្គតាបស…) អ្នកឈ្លាសវៃទាំងឡាយ ពោលថាប្រាជ្ញាជាគុណជាតិប្រសើរបំផុត ដូចស្តេចនៃផ្កាយ (ព្រះចន្រ្ទ) ដ៏ប្រសើរជាងផ្កាយទាំងឡាយ ទុកជាសីលក្តី សិរីក្តី ធម៌របស់សប្បុរសក្តី ក៏ប្រព្រឹត្តទៅតាមបុគ្គលអ្នកមានប្រាជ្ញា។
[៥៩៨] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិតរបស់លោកហើយ សូមសួរប្រស្នាដទៃនឹងលោកទៀត សូមលោកប្រាប់ប្រស្នានោះ
ID: 636873066180206441
ទៅកាន់ទំព័រ៖