ព្រះត្រៃបិដក ភាគ ៦០
បពិត្រព្រហ្ម ព្រះបិតាក្មេក និងព្រះមាតាក្មេកទាំងពីរនោះ រស់នៅដរាបណា ក៏ទូន្មានខ្ញុំដរាបនោះ។ ខ្ញុំនោះជាស្រីប្រកបដោយសេចក្តីមិនត្រេកអរ គឺការមិនបៀតបៀន ជាអ្នកប្រព្រឹត្តធម៌ដោយពិតបា្រកដ មិនខ្ជិលច្រអូស បានបំរើព្រះមាតាក្មេក និងព្រះបិតាក្មេកនោះដោយសេចក្តីគោរពទាំងយប់ទាំងថ្ងៃ។ បពិត្រឥសី សូមឲ្យបុត្រកើតដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
[៧៣] បពិត្រព្រាហ្មណ៍ ខ្ញុំមិនមានសេចក្តីប្រច័ណ្ឌ ឬសេចក្តីក្រោធចំពោះពួកស្រីទាំងមួយម៉ឺនបាំ្រមួយពាន់ ដែលជាភរិយាជាមួយគ្នាក្នុងកាលណាម្តងឡើយ។ ខ្ញុំត្រេកអរ ចំពោះស្រ្តីទាំងនោះដោយប្រយោជន៍ ស្រីណាមួយ មិនជាទីស្រឡាញ់របស់ខ្ញុំ ឥតមានឡើយ ខ្ញុំអនុគ្រោះពួកស្ត្រីរួមប្តីទាំងអស់ សព្វៗ កាល ដូចជាខ្លួនឯង។ បពិត្រឥសី សូមឲ្យបុត្រកើត ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
[៧៤] ខ្ញុំមានឥទ្រ្ទិយស្រស់ស្រាយសព្វៗកាល បានចិញ្ចឹមនូវទាសៈទាំងឡាយផង កម្មករទាំងឡាយផង បុគ្គលដែលត្រូវចិញ្ចឹមទាំងឡាយផង ពួកជនដទៃដែលរស់នៅដោយសារផង តាមសមគួរដល់ហេតុ។
ID: 636872899985930672
ទៅកាន់ទំព័រ៖