ព្រះត្រៃបិដក ភាគ ៦០

​បុគ្គល​ក្នុង​លោក​នេះ​ ​ធ្វើ​ដូចម្តេច​ ​ធ្វើការងារ​អ្វី​ ​ប្រព្រឹត្ត​ដូចម្តេច​ ​សេព​នូវ​អ្វី​ ​ទើបបាន​នូវ​ប្រាជ្ញា​ ​សូម​លោកម្ចាស់​ ​ប្រាប់​នូវ​បដិបទា​នៃ​ប្រាជ្ញា​ក្នុង​កាល​ឥឡូវនេះ​ ​បុគ្គល​ធ្វើ​ដូចម្តេច​ ​ទើប​ជា​អ្នកមាន​ប្រាជ្ញា​។​
 [​៥៩៩​]​ ​(​សរ​ភង្គ​តាបស​…​)​ ​បុគ្គល​គប្បី​សេពគប់​នូវ​ពួក​អ្នក​ចំរើន​ ​(​ដោយ​ប្រាជ្ញា​)​ ​អាច​ដឹង​នូវ​ហេតុ​ដ៏​ល្អិត​ ​ជា​ពហុស្សូត​ ​គប្បី​ជា​អ្នករៀន​ផង​ ​ជា​អ្នក​សាកសួរ​ផង​ ​គប្បី​ស្តាប់​នូវ​សុភាសិត​ទាំងឡាយ​ដោយ​គោរព​ផង​ ​បុគ្គល​ធ្វើ​យ៉ាងនេះ​ ​ទើប​ជា​អ្នកមាន​ប្រាជ្ញា​។​ ​បុគ្គល​ជា​អ្នកប្រាជ្ញ​នោះ​ ​ឃើញច្បាស់​នូវ​កាមគុណ​ទាំងឡាយ​ ​ថា​មិន​ទៀង​ ​ថា​ជា​ទុក្ខ​ ​ថា​ជា​រោគ​ ​បុគ្គល​ឃើញច្បាស់​យ៉ាងនេះ​ ​ទើប​លះបង់​នូវ​ឆន្ទៈ​ ​ក្នុង​កាម​ទាំងឡាយ​ ​ដែល​ជា​ទុក្ខ​ ​ជា​ភ័យ​ធំ​បាន​។​ ​បុគ្គល​នោះ​ ​ប្រាសចាក​រាគៈ​ ​កំចាត់​បង់​នូវ​ទោសៈ​ហើយ​ ​គប្បី​ចំរើន​នូវ​មេ​ត្ត​ចិត្ត​ ​រក​ប្រមាណ​មិនបាន​ ​ដាក់ចុះ​នូវ​អាជ្ញា​ ​ក្នុង​សត្វ​ទាំងពួង​ ​ជា​អ្នក​ ​គឺ​បុគ្គល​ណាមួយ​តិះដៀល​មិនបាន​ ​រមែង​ទៅ​កើត​ក្នុង​ឋានព្រហ្ម​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636873066371747396
ទៅកាន់ទំព័រ៖