ព្រះត្រៃបិដក ភាគ ៦០

 ​[​៦០៤​]​ ​(​សរ​ភង្គ​តាបស​…​)​ ​ការ​បូជា​នេះ​ ​ពួក​ឥសី​បាន​ធ្វើ​ហើយ​ ​ដល់​ឥសី​ឈ្មោះ​កី​សវ​ច្ឆៈ​ ​ឥសី​ទាំងឡាយ​ដ៏​ចំរើន​ ​មានសភាពល្អ​ ​ចូរ​ទៅចុះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រេកអរ​ក្នុង​ឈាន​ ​មានចិត្ត​តាំង​មាំ​សព្វ​ៗ​កាល​ចុះ​ ​នេះ​ជា​សេចក្តី​ត្រេកអរ​ដ៏​ប្រសើរ​របស់​បព្វជិត​។​
 [​៦០៥​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ទេវតា​ទាំងឡាយ​នោះ​ ​មានយស​ ​បាន​ស្តាប់​នូវ​គាថា​ទាំងឡាយ​ដ៏​ប្រកបដោយ​ប្រយោជន៍​ដ៏​ក្រៃលែង​ ​ដែល​ឥសី​ជា​បណ្ឌិត​ ​ពោល​ល្អ​ហើយ​ ​ជា​អ្នក​បាន​ចេះដឹង​ហើយ​ ​អនុមោទនា​ ​ចៀសចេញ​ទៅកាន់​ទេវ​បុរី​។​ ​គាថា​ទាំងឡាយ​នេះ​ ​មាន​អត្ថ​ ​មាន​ព្យញ្ជនៈ​ដ៏​បរិសុទ្ធ​ ​ដែល​ឥសី​ជា​បណ្ឌិត​ពោល​ល្អ​ហើយ​ ​បុគ្គល​ឯណា​នីមួយ​ ​ស្តាប់​គាថា​ទាំងឡាយ​នេះ​ ​ធ្វើខ្លួន​ឲ្យ​មានប្រយោជន៍​ ​រមែង​បាន​នូវ​គុណវិសេស​ខាងដើម​ ​និង​ខាងចុង​ ​លុះ​បាន​គុណវិសេស​ ​ខាងដើម​ ​និង​ខាងចុង​ហើយ​ ​គប្បី​ដល់​នូវ​ព្រះនិព្វាន​ ​ជា​គុណ​មិនឃើញ​នូវ​មច្ចុរាជ​។​
 [​៦០៦​]​ ​(​ទ្រង់​ប្រជុំជាតក​ថា​)​ ​សា​លិ​ស្ស​រតាបស​ ​គឺ​សារីបុត្រ​ ​មេ​ណ្ឌិស្ស​រតាបស​ ​គឺ​កស្សប​ ​បព្វត​តាបស​ ​គឺ​អនុ​រុទ្ធ​ ​ទេ​វិល​តាបស​ ​គឺ​កច្ចាយនៈ​ ​អនុសិស្ស​តាបស​ ​គឺ​អានន្ទ​ ​កី​សវ​ច្ឆ​តាបស​ ​គឺ​កោ​លិ​តៈ​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636873066884186706
ទៅកាន់ទំព័រ៖