ព្រះត្រៃបិដក ភាគ ៦០
នារទតាបស គឺឧទាយិត្ថេរ បរិស័ទ (របស់ពួកតាបស) គឺពុទ្ធបរិស័ទ សរភង្គតាបស ជាពោធិសត្វ គឺតថាគត អ្នកទាំងឡាយ ចូរចាំទុកនូវជាតកយ៉ាងនេះចុះ។
ចប់ សរភង្គជាតក ទី២។
អលម្ពុសាជាតក ទី៣
[៦០៧] (អភិសម្ពុទ្ធគាថា) គ្រានោះ ព្រះឥន្ទ្រជាធំ គ្របសង្កត់នូវអសុរឈ្មោះវត្រៈ ទ្រង់ជាបិតារបស់ទេវបុត្រ អ្នកឈ្នះ (សង្គ្រាម) ទ្រង់ឈ្វេងយល់នូវនាងទេវកញ្ញាឈ្មោះអលម្ពុសា ដែលនៅក្នុងរោងឈ្មោះធម្មសភា ហើយបានត្រាស់ថា
[៦០៨] ម្នាលនាង (អ្នកធ្វើបុរស) ឲ្យច្រឡូកច្រឡំ (ដោយកិលេស) ទេវតាទាំងឡាយ ក្នុងជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រ អង្វរនាង ម្នាលនាងអលម្ពុសា ជាស្រ្តីលួងលោមនូវឥសី ចូរនាងទៅរកព្រះឥសីសិង្គៈ
(១) ។
[៦០៩] តាបសនេះ មានវ័ត មានព្រហ្មចរិយធម៌ ត្រេកអរក្រៃលែងក្នុងព្រះនិព្វាន ជាអ្នកចំរើន (ដោយគុណ) កុំឲ្យលោកប្រព្រឹត្តកន្លងនូវយើងទាំងឡាយបានមុន នាងចូរបិទផ្លូវទាំងឡាយរបស់លោក។
(១) បានជាហៅថា ឥសីសិង្គៈ ព្រោះតាបសនោះ មានពកដុះមួយគូលើក្បាល ដូចជាស្នែងម្រឹគ។ អដ្ឋកថា។
ID: 636873067281429427
ទៅកាន់ទំព័រ៖