ព្រះត្រៃបិដក ភាគ ៦០

​ជន​ទាំងឡាយ​ច្រើន​នាក់​ ​ញ៉ាំង​ឥសី​ឲ្យ​ត្រេកអរ​ ​ហើយ​ទៅកាន់​នគរ​ ​បាន​ដល់​នូវ​ការ​អន្ទោល​វែងឆ្ងាយ​ ​ព្រោះ​សេចក្តី​វង្វេង​ ​ហេតុ​នោះ​ទើប​ខ្ញុំម្ចាស់​ព្រឺរោម​។​
 [​៦១៣​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ស្រី​អប្សរ​ឈ្មោះ​អ​លម្ពុ​សា​ ​មាន​វណ្ណៈ​គួរ​ប្រាថ្នា​ ​ជា​ស្រី​ញ៉ាំង​បុរស​ឲ្យ​ច្រឡូកច្រឡំ​ ​ប្រាថ្នា​ញ៉ាំង​ឥសី​សិង្គៈ​ឲ្យ​ច្រឡូកច្រឡំ​ ​(​ដោយ​កិលេស​)​ ​លុះ​ពោល​នូវ​ពាក្យ​នេះ​ហើយ​ ​ក៏​ចៀសចេញ​ទៅ​។​ ​នាង​អ​លម្ពុ​សា​នោះ​ ​ចូល​ទៅកាន់​ព្រៃ​ដែល​ឥសី​សិង្គៈ​រក្សា​ហើយ​នោះ​ ​ជា​ព្រៃ​ដេរដាស​ដោយ​វល្លិ៍​បាស​ក្រហម​មាន​ទំហំ​កន្លះ​យោជន៍​ដោយ​ជុំវិញ​។​ ​នាង​ចូល​ទៅ​រក​ឥសី​សិង្គៈ​ ​ដែល​កំពុង​បោស​រោង​ភ្លើង​ ​ជិត​សម័យ​ជាទី​រះ​ឡើង​នៃ​ព្រះអាទិត្យ​ ​ក្នុង​វេលា​មុន​បរិភោគ​អាហារ​ ​ក្នុង​ពេលព្រឹក​ព្រហាម​។​
 [​៦១៤​]​ ​(​ឥសី​សិង្គៈ​…​)​ ​នាង​ជា​អ្វី​ ​មាន​គ្រឿងប្រដាប់​ដៃ​ដ៏​វិចិត្រ​ ​ពាក់​កុណ្ឌល​ជា​វិការៈ​នៃ​កែវមណី​ ​ភ្លឺ​ដូច​ផ្លេកបន្ទោរ​ ​ឬដូច​ផ្កាយព្រឹក​។​ ​នាង​មាន​សម្បុរ​ប្រហែល​ពណ៌​នៃ​ព្រះអាទិត្យ​ ​មាន​ក្លិនក្រអូប​ដូច​ខ្លឹមចន្ទន៍​ក្រហម​ ​មាន​ភ្លៅ​មូល​ល្អ​ ​មាន​មាយា​ច្រើន​ ​ជា​កុមារី​មាន​លំអ​គួរ​មើល​។​ ​ជើង​ទាំងឡាយ​របស់​នាង​ ​មិន​ខូង​កណ្តាល​ ​ជា​ជើង​ទន់ល្មើយ​ ​ស្អាត​ ​ជាន់​ស៊ប់​ល្អ​ ​ជើង​ទាំងពីរ​នោះ​ ​កាល​ដើរទៅ​ ​គួរឲ្យ​ប្រាថ្នា​ ​ដឹកនាំ​នូវ​ចិត្ត​របស់​អាត្មា​បាន​។
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636873067756416595
ទៅកាន់ទំព័រ៖