ព្រះត្រៃបិដក ភាគ ៦០

​ភ្លៅ​ទាំងឡាយ​របស់​នាង​ ​រៀវ​ជាលំដាប់​ ​ប្រៀប​ស្មើដោយ​ប្រមោយដំរី​ ​ត្រគាក​របស់​នាង​សាយ​ ​ដូចជា​ផែន​នៃ​មាស​។​ ​ផ្ចិត​របស់​នាង​ស្និទ្ធ​ល្អ​ពេញ​ ​ដូច​បណ្តូល​ផ្កា​ឧប្បល​ ​ប្រាកដ​អំពី​ចម្ងាយ​ដូចជា​ផ្កា​អញ្ជ័ន​ដ៏​ខៀវ​។​ ​ដោះ​ទាំងពីរ​ ​កើត​ឰដ៏​ទ្រូង​ ​ជា​ដោះ​មិន​មាន​ទង​ ​លៀនចេញ​ល្អ​ ​ទ្រទ្រង់នូវ​ទឹកដោះ​ ​មិន​ធ្លាក់​យារ​ ​(​ដោះក្បំ​)​ ​បា្រ​កដ​ស្មើដោយ​ផ្លែ​ឃ្លោក​ពាក់កណ្តាល​។​ ​ក​ ​(​របស់​នាង​)​ ​ប្រហែល​ដម្បា​រមាស​ ​វែង​ដូច​ក​ទ្រាយ​ ​បបូរមាត់​ល្អ​ ​ដូចជា​ចិត្តជា​គំរប់​ ​៤​ ​គឺ​អណ្តាត​។​ ​ធ្មេញ​ទាំងឡាយ​របស់​នាង​ ​មិន​មានទោស​ ​ជា​ធ្មេញ​ដុះ​ស្មើ​ទាំងពីរ​ខាង​ ​ទាំង​ខាងលើ​ ​ទាំង​ខាងក្រោម​ ​ដែល​ជំរះ​ហើយដោយ​ឈើស្ទន់​ ​ជា​ធ្មេញ​គួរ​រមិលមើល​ក្រៃពេក​។​ ​ភ្នែក​ទាំងឡាយ​របស់​នាង​ដ៏​ខ្មៅ​ ​មាន​ចុង​ក្រហម​ ​ប្រហែល​ដោយ​ផ្លែ​ទំពាំងបាយជូរ​ ​ដ៏​វែង​ទូលាយ​ ​ជា​ភ្នែក​គួរ​រមិលមើល​ក្រៃពេក​។​ ​សក់​ទាំងឡាយ​របស់​នាង​ ​ដែល​ដុះ​លើ​ក្បាល​មិន​វែង​ពេក​ ​ជា​សក់​រលើប​ ​ដែល​សិត​ដោយ​ក្រាស​មាស​ ​ក្រអូបសាយ​ដោយ​ក្លិន​នៃ​ខ្លឹមចន្ទន៍​។​ ​ការភ្ជួររាស់​ ​និង​ការ​រក្សា​គោ​ ​(​នៃ​ជន​ទាំងឡាយ​ណា​)​ ​ក្តី​ ​គតិ​ណា​នៃ​ពាណិជ​ទាំងឡាយ​ក្តី​ ​សេចក្តី​ព្យាយាម​ ​(​ណា​)​ ​នៃ​ឥសី​ទាំងឡាយ​អ្នក​សង្រួម​ ​អ្នកមាន​តបៈ​ក្តី​ ​កាល​ប្រព្រឹត្តទៅ​ ​អាត្មា​មិនឃើញ​នូវ​ជន​ទាំងនោះ​ ​លើ​មណ្ឌល​នៃ​ផែនដី​នេះ​ ​ឲ្យ​សម​ស្មើ​ ​(​នឹង​នាង​)​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636873067917695820
ទៅកាន់ទំព័រ៖