ព្រះត្រៃបិដក ភាគ ៦០
អ្នកជាអ្វី ជាកូននៃអ្នកណា យើងនឹងដឹងនូវអ្នកដូចម្តេចបាន។
[៦១៥] (នាងអលម្ពុសា…) បពិត្រកស្សបដ៏ចំរើន កាលបើចិត្តរបស់លោកប្រព្រឹត្តទៅហើយយ៉ាងនេះ កាលនេះមិនមែនជាកាលនៃប្រស្នាទេ នែសំឡាញ់ លោកចូរមក យើងទាំងពីរនាក់នឹងត្រេកត្រអាលក្នុងអាស្រមរបស់យើង លោកចូរមក ខ្ញុំនឹងឱបលោក ចូរលោកជាអ្នកឈ្លាសក្នុងសេចក្តីត្រេកអរ។
[៦១៦] (អភិសម្ពុទ្ធគាថា) ស្រីអប្សរឈ្មោះអលម្ពុសា មានវណ្ណៈគួរប្រាថ្នា ជាស្រីធ្វើបុរសឲ្យច្រឡូកច្រឡំ កាលប្រាថ្នានឹងញ៉ាំងឥសីសិង្គៈឲ្យច្រឡូកច្រឡំ (ដោយកិលេស) លុះពោលពាក្យនេះហើយ ក៏ចៀសចេញទៅ។
[៦១៧] ឯឥសីសិង្គៈនោះ ក៏ផ្តាច់បង់នូវសេចក្តីខ្នះខ្នែងដ៏យឺត ហើយស្ទុះទៅដោយប្រញាប់ប្រញាល់ ដល់ហើយ ក៏ស្ទាបអង្អែលនាងអលម្ពុសានោះ ឰដ៏ភ្នួងសក់ដ៏ឧត្តម។ នាងកល្យាណី មានលំអដ៏ល្អ ងាកមកឱបរឹតតាបសនោះដែរ តាបសនោះ ឃ្លាតចាកព្រហ្មចារ្យនោះ ព្រោះលោកត្រេកត្រអាលចំពោះនាង ក្នុងកាលនោះ (ដូចចំណងដែលសក្កទេវរាជប្រាថ្នាហើយនោះ)។ នាងក៏នឹកដល់ព្រះឥន្ទ្រ ដែលកំពុងប្រថាប់នៅក្នុងនន្ទនវ័ន ឯឃវាទេវកុញ្ជរ ក៏ជ្រាបនូវសេចក្តីត្រិះរិះរបស់នាងហើយ
ID: 636873068158679603
ទៅកាន់ទំព័រ៖