ព្រះត្រៃបិដក ភាគ ៦០

​ទ្រង់​បញ្ជូន​បល្ល័ង្ក​មាស​ ​មាន​ទាំង​បរិវារ​ ​មាន​ទាំង​សំពត់​សម្រាប់​គ្រប​បិទ​ទ្រូង​ ​៥០​ ​មាន​ទាំង​កម្រាល​ ​១០០​ ​ដ៏​ឆាប់​ ​នាង​ល្អ​ ​ក៏​ផ្តេក​នូវ​តាបស​នោះ​លើ​ទ្រូង​ ​លើ​បល្ល័ង្ក​ទិព្វ​នោះ​។​ ​នាង​អ​លម្ពុ​សា​ ​ផ្តេក​តាបស​នោះ​ទុក​អស់​ ​៣​ ​ឆ្នាំ​ ​ហាក់ដូចជា​មួយរំពេច​ ​ព្រាហ្មណ៍​ ​(​ដេក​លើ​ទូ្រ​ងនាង​អ​លម្ពុ​សា​)​ ​អស់​ ​៣​ ​ឆ្នាំ​ ​ក៏​បាត់​សន្លប់​ភ្ងា​ឡើងវិញ​។​ ​បានឃើញ​ពួក​ឈើ​មាន​ស្លឹក​ខៀវ​ ​(​ដុះ​ព័ទ្ធ​)​ ​រោង​ភ្លើង​ជុំវិញ​ ​និង​ព្រៃ​ដ៏​ដេរដាស​ដោយ​ស្លឹក​ថ្មី​ៗ​ ​មាន​ផ្ការីក​ ​ដ៏​គឹកកង​ ​ដោយ​ពួក​តា​វ៉ៅ​។​ ​តាបស​ក្រឡេក​មើលឃើញ​ច្បាស់​ជុំវិញ​ហើយ​ ​ក៏​យំ​សម្រក់​ទឹកភ្នែក​ថា​ ​អាត្មាអញ​មិន​បូជា​ភ្លើង​ ​មិន​រាយមន្ត​ ​ការ​បូជា​ភ្លើង​ក៏​សាបសូន្យ​អស់​។​ ​បុគ្គល​ណា​ហ្ន៎​ ​លួងលោម​ចិត្ត​របស់​អាត្មាអញ​ ​ដោយ​ការ​ផ្គាប់​ក្នុង​កាលមុន​ ​កាល​អាត្មាអញ​នៅក្នុង​ព្រៃ​ ​បុគ្គល​ណា​ញ៉ាំង​ឈាន​គុណ​ ​ដែល​កើត​ព្រមដោយ​តេជានុភាព​របស់​អាត្មាអញ​ឲ្យ​វិនាស​ ​ដូចជា​បុគ្គល​ញ៉ាំង​ទូក​ដ៏​ពេញដោយ​កែវ​ផ្សេង​ៗ​ ​ឲ្យ​វិនាស​ក្នុង​សមុទ្រ​ ​បុគ្គល​នោះ​ឈ្មោះ​អ្វី​ហ្ន៎​។​
 [​៦១៨​]​ ​(​នាង​អ​លម្ពុ​សា​…​)​ ​ខ្ញុំ​ដែល​ទេវរាជ​ត្រាស់​ប្រើ​មក​ ​ដើម្បី​ផ្គាប់​លោក​ ​បាន​សម្លាប់​ចិត្ត​ ​(​របស់​លោក​)​ ​ដោយចិត្ត​ ​(​របស់ខ្ញុំ​)​ ​លោក​មិន​ជ្រាប​ ​ព្រោះតែ​សេចក្តី​ធ្វេសប្រហែស​។​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636873068370611725
ទៅកាន់ទំព័រ៖