ព្រះត្រៃបិដក ភាគ ៦០

​បពិត្រ​ឥសី​ ​សូមឲ្យ​បុត្រ​កើត​ ​ដោយ​កិរិយា​ពោល​នូវ​ពាក្យសច្ចៈ​នេះ​ ​កាលបើ​ខ្ញុំ​និយាយ​កុហក​ ​សូមឲ្យ​ក្បាល​ ​(​របស់ខ្ញុំ​)​ ​បែក​ជា​បាំ្រ​ពីរ​ភាគ​ចុះ​។​
 [​៧៥​]​ ​ខ្ញុំ​មានដៃ​លាង​ហើយ​ ​បាន​ផ្គត់ផ្គង់​នូវ​ពួក​សមណៈ​ផង​ ​នូវ​ពួក​ព្រាហ្មណ៍​ផង​ ​នូវ​ពួ​ក​វណិព្វកៈ​ដទៃ​ផង​ ​ដោយ​បាយ​ ​និង​ទឹ​ក​សព្វ​ៗ​ ​កាល​។​ ​បពិត្រ​ឥសី​ ​សូមឲ្យ​បុត្រ​កើត​ ​ដោយ​កិរិយា​ពោល​នូវ​ពាក្យសច្ចៈ​នេះ​ ​កាលបើ​ខ្ញុំ​និយាយ​កុហក​ ​សូមឲ្យ​ក្បាល​ ​(​របស់ខ្ញុំ​)​ ​បែក​ជា​បាំ្រ​ពីរ​ភាគ​ចុះ​។​
 [​៧៦​]​ ​ខ្ញុំ​ជា​ស្ត្រី​សង្រួម​ក្នុង​សីល​ទាំង​ឡា​យស​ព្វ​ៗ​ ​កាល​ ​បាន​រក្សា​នូវ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ទាំង​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ផង​ ​អស់​ថ្ងៃទី​ ​១៥​ ​ផង​ ​អស់​ថ្ងៃទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​។​ ​បពិត្រ​ឥសី​ ​សូមឲ្យ​បុត្រ​ ​កើត​ដោយ​កិរិយា​ពោល​នូវ​ពាក្យសច្ចៈ​នេះ​ ​កាលបើ​ខ្ញុំ​និយាយ​កុហក​ ​សូមឲ្យ​ក្បាល​ ​(​របស់ខ្ញុំ​)​ ​បែក​ជា​បាំ្រ​ពីរ​ភាគ​ចុះ​។​
 [​៧៧​]​ ​(​សក្កទេវរាជ​ពោល​ថា​)​ ​ម្នាលនាង​រាជបុត្រី​មានយស​ដ៏​ចំរើន​ ​នាង​បាន​ថ្លែង​នូវ​ធម្មគុណ​ទាំងឡាយ​ណា​ ​(​ដែល​មាន​)​ ​ក្នុង​ខ្លួន​ ​ធម្មគុណ​នោះ​ទាំងអស់​ ​មាន​បរិបូណ៌​ចំពោះ​នាង​មែនហើយ​។​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636872900281047552
ទៅកាន់ទំព័រ៖