ព្រះត្រៃបិដក ភាគ ៦០

 [​៦២១​]​ ​(​ឥសី​សិង្គៈ​…​)​ ​ម្នាលនាង​ដ៏​ចំរើន​ ​ទេវតា​ទាំងឡាយ​ក្នុង​ជាន់​តាវត្តិង្ស​ក្តី​ ​ព្រះ​វាសវៈ​ ​(​ជា​ឥស្សរៈ​)​ ​របស់​ទេវតា​ទាំងឡាយ​ជាន់​តាវត្តិង្ស​ក្តី​ ​ខ្លួន​នាង​ក្តី​ ​ចូរ​មាន​សេចក្តី​សុខ​ចុះ​ ​ម្នាលនាង​កញ្ញា​ ​នាង​ចូរ​ទៅតាម​សប្បាយ​ចុះ​។​
 [​៦២២​]​ ​នាង​អ​លម្ពុ​សា​ ​ឱនក្បាល​ទៀប​ជើង​នៃ​តាបស​ ​រួច​ធ្វើ​ប្រទក្សិណ​តាបស​នោះ​ ​ប្រណម្យ​អញ្ជលី​ ​ហើយ​ចៀសចេញ​ទៅ​ចាកទី​នោះ​។​ ​បល្ល័ង្ក​មាស​ណា​ ​ដែល​មាន​ទាំង​បរិវារ​ ​មាន​ទាំង​សំពត់​សំរាប់​គ្រប​បិទ​ទ្រូង​ ​៥០​ ​មាន​ទាំង​កម្រាល​ ​១០០០​ ​របស់​នាង​ ​នាង​ក៏​ឡើង​កាន់​បល្ល័ង្ក​មាស​នោះ​ ​ហើយ​ទៅ​ក្នុង​សំណាក់​នៃ​ទេវតា​ទាំងឡាយ​។​ ​សក្ក​ទេវិន្ទ​ទ្រង់​មាន​បីតិសោមនស្ស​រីករាយ​ព្រះទ័យ​ ​ចំពោះ​នាង​អ​លម្ពុ​សា​នោះ​ ​ដែល​មក​ដូច​កោះ​ ​រុងរឿង​ដូច​ផ្លេកបន្ទោរ​ ​ហើយ​ប្រទាន​ពរ​។​
 [​៦២៣​]​ ​(​នាង​អ​លម្ពុ​សា​…​)​ ​បពិត្រ​សក្កទេវរាជ​ ​ជា​ឥស្សរៈ​ជាង​ភូត​ទាំងពួង​ ​បើ​ព្រះអង្គ​ប្រទាន​ពរ​ដល់​ខ្ញុំម្ចាស់​ ​ខ្ញុំម្ចាស់​សូមកុំ​បាន​ទៅ​ប្រលោម​លួងលោម​ឥសី​ទៀត​ ​បពិត្រ​សក្កទេវរាជ​ ​ខ្ញុំម្ចាស់​សូមពរ​នេះ​។​ ​

​ចប់​ ​អ​លម្ពុ​សា​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636873069045830345
ទៅកាន់ទំព័រ៖