ព្រះត្រៃបិដក ភាគ ៦០

​សែង​ពស់​ដ៏​ធំ​ ​មាន​កាយ​ធាត់​ ​កំពុង​សប្បាយរីករាយ​ដើរ​។​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​លុះ​អាត្មាភាព​នោះ​ ​មក​ជួបនឹង​ពួក​ភោជ​បុត្រ​ទាំងនោះ​ហើយ​ ​ក៏​ព្រឺរោម​ខ្លាច​ ​ហើយ​សួរ​ថា​ ​ម្នាល​ពួក​ភោជ​បុត្រ​ ​នាគ​នេះ​ ​មាន​កាយ​គួរខ្លាច​ ​តើ​អ្នក​ទាំងឡាយ​នាំទៅ​ក្នុង​ទីណា​ ​អ្នក​ទាំងឡាយ​ ​នឹង​យក​នាគ​នេះ​ទៅ​ធ្វើអ្វី​។​ ​
 (​ពួក​ភោជ​បុត្រ​ប្រាប់​ថា​)​ ​នាគ​ដ៏​ធំ​ ​ជា​សត្វ​ទៅ​ដោយ​ទ្រូង​ ​មាន​កាយ​ដ៏​ធាត់​នេះ​ ​យើង​យក​ទៅ​បរិភោគ​ ​(​ព្រោះ​)​ ​សាច់​វា​ ​មាន​រស​ឆ្ងាញ់​ផង​ ​ក្រាស់​ផង​ ​ទន់​ផង​ ​នែកូន​អ្នកស្រុក​វិទេហៈ​ ​អ្នក​មិនដឹង​នូវ​រស​ទេ​ឬ​។​ ​ពួក​យើង​ចេញ​អំពី​ទីនេះ​ ​ទៅកាន់​លំនៅ​របស់​ខ្លួន​ ​ហើយ​យក​កាំបិត​ចិញ្ច្រាំ​សាច់​ទាំងឡាយ​ ​ហើយ​បរិភោគ​រីករាយ​សប្បាយ​ ​ព្រោះថា​ ​ពួក​យើង​ជាស​ត្រូវ​ចំពោះ​នាគ​ទាំងឡាយ​។​
 (​អាត្មាភាព​ ​ពោល​ថា​)​ ​ពស់​ដ៏​ធំ​នេះ​ ​ជា​សត្វ​ទៅ​ដោយ​ទ្រូង​ ​មាន​កាយ​ដ៏​ធាត់​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​ ​យក​នាគ​នេះ​ទៅ​បរិភោគ​ ​យើង​នឹង​ឲ្យ​គោ​បម្រើ​ ​១៦​ ​ដល់​អ្នក​ទាំងឡាយ​ជំនួស​នាគ​ ​អ្នក​ទាំងឡាយ​ចូរ​ស្រាយ​នាគ​នេះ​អំពី​ចំណង​ចុះ​។​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636873069684546878
ទៅកាន់ទំព័រ៖