ព្រះត្រៃបិដក ភាគ ៦០

​មិន​ក្រហេងក្រហូង​ ​មាន​កែវ​ពៃទូរ្យ​ពណ៌ខៀវ​ ​មាន​សួន​ស្វាយ​ ​គួរ​ជាទី​រីករាយ​ដោយ​ប្រពៃ​ ​តាំងនៅ​ក្នុង​ទិស​ទាំង​ ​៤​ ​(​នៃ​ស្រះ​បោក្ខរណី​)​ ​ដើម​ស្វាយ​ទាំងឡាយ​ ​ក្នុង​អម្ពវ័ន​នោះ​ ​មាន​ផ្លែ​ទុំ​ក៏​មាន​ ​ផ្លែ​ស្រគាល​ក៏​មាន​ ​ផ្លែ​ខ្ចី​ក៏​មាន​ ​ក្តឹប​ក៏​មាន​ ​ជា​ឈើ​មាន​ផ្លែ​សព្វ​ៗ​ ​រដូវ​។​
 [​៦២៩​]​ ​បពិត្រ​ព្រះ​នរទេព​ ​លំនៅ​ជា​វិការៈ​នៃ​មាស​ ​មាន​សន្ទះទ្វារ​ជា​វិការៈ​នៃ​ប្រាក់​ ​មាន​រស្មី​ផ្លេក​ៗ​ ​រុងរឿង​ក្រៃលែង​ក្នុង​កណ្តាល​នៃ​ព្រៃឈើ​ទាំងឡាយ​នោះ​ ​ដូចជា​ផ្លេកបន្ទោរ​ឰដ៏​អាកាស​។​ ​បពិត្រ​ព្រះរាជា​ ​(​ក្នុង​ប្រាសាទ​នោះ​ ​មានផ្ទះ​កំពូល​ ​និង​ល្វែង​)​ ​ជា​វិការៈ​នៃ​កែវមណី​ ​ទាំង​ជា​វិការៈ​នៃ​មាស​ ​រុងរឿង​ដ៏​វិចិត្រ​ជាអនេក​ ​ដែល​និម្មិត​ល្អ​ហើយ​រឿយ​ៗ​ ​ពេញដោយ​ពួក​នាងកញ្ញា​ ​ដ៏​ទ្រទ្រង់​ដោយ​គ្រឿងប្រដាប់​មាស​។​ ​សង្ខ​បាល​នាគរាជ​នោះ​ ​មាន​សម្បុរ​មិន​ថោកទាប​ ​(​បាន​ចាប់ដៃ​អាត្មាភាព​)​ ​មាន​សភាព​រួសរាន់​ ​ឡើង​កាន់​ប្រាសាទ​ដែល​មាន​សសរ​មួយ​ពាន់​ ​មាន​អានុភាព​ថ្លឹង​មិនបាន​ ​ដែល​ជាទី​នៅ​នៃ​ភរិយា​ ​ជាម​ហេ​សី​របស់​សង្ខ​បាល​នាគរាជ​នោះ​។​ ​នាង​នារី​ម្នាក់​ ​មាន​សភាព​រួសរាន់​ ​កាន់​យក​នូវ​កែវមណី​ដ៏​ស្អាត​ ​ប្រកបដោយ​កែវមណី​ដទៃ​ ​មាន​ជាតិ​សុទ្ធ​ ​ជា​ស្រ្តី​ដែល​នាគរាជ​នោះ​មិនបាច់​តឿន​ ​ក៏​ក្រាល​នូវ​អាសនៈ​ ​ជា​វិការៈ​នៃ​កែវ​ពៃទូរ្យ​មានតម្លៃ​ច្រើន​។​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636873070303562283
ទៅកាន់ទំព័រ៖