ព្រះត្រៃបិដក ភាគ ៦០
[៦៣៤] ខ្ញុំជាសេ្តចឈ្មោះទុយ្យោធនៈ ជាធំក្នុងដែនមគធៈ មានអានុភាពធំ ខ្ញុំនោះបានដឹងច្បាស់នូវជីវិត ជារបស់ថោកទាបមិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។ ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យបាយ និងទឹកជាទានបរិបូណ៌ដោយគោរព ក្នុងកាលនោះ ផ្ទះរបស់ខ្ញុំ ជាទីប្រជុំរបស់សមណៈ (ព្រាហ្មណ៍) ដូចជាអណ្តូង ព្រោះថា សមណព្រាហ្មណ៍ទាំងឡាយ ខ្ញុំបានឲ្យឆ្អែតស្កប់ស្កល់ហើយ។ ខ្ញុំបានឲ្យផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ប្រទីប យាន លំនៅ សំពត់សម្រាប់ស្លៀកដណ្តប់ ទីដេក និងបាយទឹក ជាទានដោយគោរពក្នុងទីនោះ។ អំពើនោះ ជាវត្តរបស់ខ្ញុំ អំពើនោះជាព្រហ្មចារ្យរបស់ខ្ញុំ នេះជាវិបាកនៃកម្មដែលប្រព្រឹត្តល្អហើយនោះ ព្រោះហេតុនោះឯង វិមាននេះ ទើបមានចំណីដ៏ច្រើន មានបាយ និងទឹកដ៏ច្រើន ដែលខ្ញុំបានហើយ។
[៦៣៥] វិមាននេះ សម្បូរដោយការរាំ ទាំងសម្បូរដោយការច្រៀង តាំងនៅអស់កាលយូរ តែមិនទៀងទាត់សោះទេ
ID: 636873070970560433
ទៅកាន់ទំព័រ៖