ព្រះត្រៃបិដក ភាគ ៦០
ពួកអ្នកមានអានុភាពតិច មិនមានតេជះ រមែងបៀតបៀនព្រះអង្គ ដែលមានអានុភាពច្រើន មានតេជះ បពិត្រព្រះអង្គមានចង្កូមជាអាវុធ ព្រះអង្គមកលុះកណ្តាប់ដៃនៃពួកភោជបុត្រ តើព្រោះអាស្រ័យអ្វី ព្រោះហេតុអ្វី។ តេជះរបស់ព្រះអង្គទៅតាមភ័យដ៏ធំឬ ឬពិសរបស់ព្រះអង្គទៅតាមគល់ធ្មេញ បពិត្រព្រះអង្គ មានចង្កូមជាអាវុធ ព្រះអង្គដល់នូវសេចក្តីលំបាក (ក្នុងសំណាក់) នៃពួកភោជបុត្រ តើព្រោះអាស្រ័យអ្វី ព្រោះហេតុអ្វី។
[៦៣៦] តេជះរបស់ខ្ញុំមិនមែនទៅតាមភ័យដ៏ធំទេ តេជះ គឺពិសរបស់ខ្ញុំ ពួកភោជបុត្រទាំងនោះ មិនអាចនឹងបៀតបៀនទេ ធម៌ទាំងឡាយ ពួកសប្បុរសសំដែងល្អហើយ ជាធម៌លះបង់បានដោយក្រ ដូចច្រាំងសមុទ្រ។ បពិត្រអាឡារៈ ខ្ញុំរក្សាឧបោសថ ក្នុងថ្ងៃទី ១៤ និងថ្ងៃទី ១៥ ជានិច្ច គ្រានោះ ពួកភោជបុត្រ ១៦ នាក់ កាន់ខ្សែ និងអន្ទាក់ដ៏មាំដើរមក។ ព្រានទាំងឡាយទំលាយ (សរីរៈ) យកខ្សែខ្លុសច្រមុះ ហើយសែងនាំយកខ្ញុំទៅ
ID: 636873071271117624
ទៅកាន់ទំព័រ៖