ព្រះត្រៃបិដក ភាគ ៦០

​ព្រះរាជបុត្រ​ជា​ក្ស័ត្រប​រិបូ​ណ៌​ដោយ​ជាតិ​ ​កើត​បរិសុទ្ធ​អំពី​ចំណែក​ទាំងពីរ​ ​មានយស​ ​ជា​សេ្តច​ប្រកបដោយ​ធម៌​ ​របស់​ជន​ទាំងឡាយ​ ​អ្នក​នៅក្នុង​ដែន​វិទេហៈ​ ​នឹង​កើត​ដល់​នាង​។​
 [​៧៨​]​ ​(​នាង​សុមេធា​ទេវី​…​)​ ​អ្នកមាន​ភ្នែកភ្លឺ​ថ្លា​ ​ទ្រទ្រង់នូវ​លំអង​ ​ឋិតនៅ​លើ​អាកាស​ទទេ​ ​ពោល​វាចា​ជាទី​ពេញចិត្ត​ ​ដែល​ជា​វាចា​ចូល​ទៅ​ក្នុង​ហប្ញ​ទ័យ​របស់ខ្ញុំ​។​ ​ចុះ​អ្នកជា​ទេវតា​ ​ទើបនឹង​មក​អំពី​ឋានសួគ៌​ ​ឬ​ជា​ឥសី​អ្នកមាន​រិទ្ធិ​ច្រើន​ ​ម្យ៉ាងទៀត​ ​អ្នកជា​អ្វី​ ​បាន​មកដល់​ ​(​ក្នុង​ទីនេះ​)​ ​ចូរ​អ្នក​ប្រកាស​ខ្លួន​ឲ្យ​ជាក់​ដល់​ខ្ញុំ​។​
 [​៧៩​]​ ​(​សក្កទេវរាជ​…​)​ ​ពួក​ទេវតា​ប្រជុំ​គ្នា​ក្នុង​រោង​ឈ្មោះ​សុធម្មា​ ​ហើយ​ថ្វាយបង្គំ​នូវ​ខ្ញុំ​ណា​ ​ខ្ញុំ​នោះ​ឈ្មោះ​សក្កៈ​ ​ជា​អ្នក​ឃើញ​នូវ​ហេតុ​មួយ​ពាន់​ ​(​ដោយ​មួយរំពេច​)​ ​បាន​មក​ក្នុង​សំណាក់​នាង​។​ ​ស្ត្រី​ទាំងឡាយ​ណា​ ​ក្នុង​ជីវ​លោក​ ​ដែល​ជា​អ្នក​ប្រព្រឹត្ត​ស្មើ​ ​មា​នបា្រ​ជ្ញា​ ​មាន​សីល​ ​ទុក​ម្តាយក្មេក​ដូចជា​ទេវតា​ ​មាន​វត្ត​ចំពោះ​ប្តី​។​ ​ទេវតា​ទាំងឡាយ​មិនមែន​ជា​មនុស្ស​ ​មក​ចួប​នឹង​នាង​នារី​ ​ជា​មនុស្ស​ដែល​មាន​បញ្ញា​ល្អ​ ​មានការ​ងារ​ដ៏​ស្អាត​ ​បា្រ​កដ​ស្មើដោយ​ស្រ្តី​ទាំងនោះ​។​ ​ម្នាលនាង​ដ៏​ចំរើន​ ​នាង​បាន​មក​កើត​ក្នុង​រាជត្រកូល​នេះ​ ​ជា​ស្រី្ត​អាច​សម្រេច​នូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ ​ដោយសារ​អំពើ​សុចរិត​ ​ដែល​នាង​បាន​សាង​សន្សំ​មក​ក្នុង​កាលមុន​។​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636872900540022364
ទៅកាន់ទំព័រ៖