ព្រះត្រៃបិដក ភាគ ៦០

 ​[​៦៥៤​]​ ​(​ព្រះរាជា​…​)​ ​ការតាំងនៅ​អស់​កាលយូរ​ ​ហើយ​ព្រាត់ប្រាស​ចាក​បុត្រ​ ​និង​ធីតា​របស់ខ្ញុំ​ទាំង​នុ៎ះ​ ​ដែល​នៅក្មេង​មិនទាន់​ដល់​នូវ​វ័យ​ ​មាន​ពាក្យពីរោះ​ផង​ ​ចាក​សង្ខារ​ទាំងពួង​ផង​ ​ចាក​ព្រះអង្គ​ផង​ ​(​ជាស​ភាវៈ​ទៀង​)​។​
 [​៦៥៥​]​ ​(​ស្រីស្នំ​ទាំង​ ​៧០០​ ​នាក់​…​)​ ​ព្រះហឫទ័យ​របស់​ព្រះអង្គ​កាត់​ដាច់​ហើយ​ឬ​ ​ឬថា​មិន​មាន​សេចក្តី​ករុណា​ចំពោះ​ពួក​យើង​ទាំងឡាយ​ទេ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះអង្គ​ ​(​លះបង់​)​ ​ពួក​យើង​ ​ដែល​កំពុង​កន្ទក់កន្ទេញ​ ​ព្រះអង្គ​ឥតមាន​សេចក្តី​អាឡោះអាល័យ​ ​(​ចេញទៅ​)​ ​បួស​។​
 [​៦៥៦​]​ ​(​ព្រះរាជា​…​)​ ​ហឫទ័យ​របស់​យើង​មិនបាន​កាត់​ ​ទាំង​សេចក្តី​ករុណា​របស់​យើង​ ​ក៏​នៅ​មាន​ក្នុង​ពួក​នាង​ ​តែ​យើង​ប្រាថ្នា​នូវ​ឋានសួគ៌​ ​ព្រោះហេតុនោះ​ ​បាន​ជា​យើង​នឹង​បួស​។​
 [​៦៥៧​]​ ​(​អគ្គមហេសី​…​)​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់ព្រះ​នាម​សុត​សោម​ ​(​ទី​អគ្គមហេសី​)​ ​ឈ្មោះថា​ខ្ញុំម្ចាស់​បាន​ដោយ​កម្រ​ ​ខ្ញុំម្ចាស់​ជា​អគ្គមហេសី​របស់​ព្រះអង្គ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​កាល​ខ្ញុំម្ចាស់​កំពុងតែ​យំសោក​ ​ព្រះអង្គ​ឥតមាន​សេចក្តី​អាឡោះអាល័យ​ ​(​ចេញទៅ​)​ ​បួស​។​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់ព្រះ​នាម​សុត​សោម​ ​(​ទី​អគ្គមហេសី​)​ ​ឈ្មោះថា​ខ្ញុំម្ចាស់​បាន​ដោយ​កម្រ​ ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636873072977835243
ទៅកាន់ទំព័រ៖