ព្រះត្រៃបិដក ភាគ ៦០

​ខ្ញុំម្ចាស់​ជា​អគ្គមហេសី​របស់​ព្រះអង្គ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះអង្គ​ ​(​លះបង់​)​ ​នូវ​បដិសន្ធិ​ក្នុង​ផ្ទៃ​របស់ខ្ញុំ​ម្ចាស់​ ​ឥតមាន​សេចក្តី​អាឡោះអាល័យ​ ​(​ចេញទៅ​)​ ​បួស​។​ ​គភ៌​ដែល​តាំងនៅ​ក្នុង​ផ្ទៃ​របស់ខ្ញុំ​ម្ចាស់​ ​ចាស់ហើយ​ ​(​សូម​ព្រះអង្គ​រង់ចាំ​)​ ​ទំ​រាំ​ខ្ញុំម្ចាស់​ប្រសូត​គភ៌​នោះ​សិន​ ​កុំ​ឲ្យ​ខ្ញុំម្ចាស់​ជា​ស្រី្ត​មេ​មាយ​ម្នាក់ឯង​ ​បានឃើញ​សេចក្តី​ទុក្ខ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​
 [​៦៥៨​]​ ​(​ព្រះរាជា​…​)​ ​គភ៌​ដែល​តាំងនៅ​ក្នុង​ផ្ទៃ​របស់​នាង​ចាស់ហើយ​ ​ណ្ហើយ​ ​នាង​ចូរ​ប្រសូត​បុត្រ​ ​ដែល​មាន​សម្បុរ​មិន​ថោកទាប​ ​(​ដោយ​សួស្តី​)​ ​យើង​នឹង​លះបង់​បុត្រ​ ​ហើយ​ ​(​ចេញទៅ​)​ ​បួស​។​
 [​៦៥៩​]​ ​ម្នាលនាង​ចន្ទា​ទេវី​ ​មាន​ព្រះនេត្រ​ស្មើដោយ​ផ្កា​ក​ណ្ណិ​ការ​ភ្នំ​ ​នាង​កុំ​យំ​ ​កុំ​សោក​ឡើយ​ ​ចូរ​ឡើង​កាន់​ប្រាសាទ​ដ៏​ប្រសើរ​វិញ​ចុះ​ ​យើង​មិន​មាន​សេចក្តី​អាឡោះអាល័យ​ទេ​ ​នឹង​ចេញទៅ​ ​(​បួស​)​។​ ​
 [​៦៦០​]​ ​(​ព្រះរាជបុត្រ​ច្បង​…​)​ ​បពិត្រ​ព្រះមាតា​ ​បុគ្គល​ណា​ធ្វើឲ្យ​ព្រះមាតា​ ​ទ្រង់ព្រះ​ក្រោធ​ ​ព្រះមាតា​ទ្រង់ព្រះ​កន្សែង​ផង​ ​ទ្រង់​សំ​ឡក់​ចំពោះ​ខ្ញុំ​យ៉ាង​ខ្លាំង​ផង​ ​តើ​ព្រោះ​ហេតុអ្វី​ ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636873073235679991
ទៅកាន់ទំព័រ៖