ព្រះត្រៃបិដក ភាគ ៦០

​បណ្តា​ញាតិ​ដែល​កំពុង​រមិលមើល​ ​ខ្ញុំ​សម្លាប់​ញាតិ​ណា​ ​ដែល​ជា​មនុស្ស​ដែលគេ​មិន​គួរ​សម្លាប់​។​
 [​៦៦១​]​ ​(​ព្រះរាជ​មាតា​…​)​ ​ម្នាលកូន​ ​បុគ្គល​ណា​ជា​អ្នកឈ្នះ​សង្គ្រាម​ ​ញ៉ាំង​អញ​ឲ្យ​ក្រោធ​ ​បុគ្គល​នោះ​ ​កូន​ឯង​មិន​អាច​សម្លាប់​បានទេ​ ​ម្នាលកូន​ ​ព្រះរាជ​បិតា​របស់​កូន​ឯង​ ​បាន​ត្រាស់​នឹង​ម្តាយ​ថា​ ​យើង​មិន​មាន​សេចក្តី​អាឡោះអាល័យ​ទេ​ ​នឹង​ទៅ​ ​(​បួស​)​។​ ​
 [​៦៦២​]​ ​(​ព្រះរាជ​ឱរស​ច្បង​…​)​ ​ក្នុង​កាលមុន​ ​ខ្ញុំ​ទៅកាន់​សួន​ឱទ្យាន​ដោយ​រថ​ ​បាន​ច្បាំង​នឹង​ដំរីចុះប្រេង​ទាំងឡាយ​ ​កាលបើ​ព្រះបិតា​ទ្រង់ព្រះ​នាម​សុត​សោម​ ​ទ្រង់ព្រះ​ផ្នួស​ហើយ​ ​ឥឡូវនេះ​ ​ខ្ញុំ​នឹង​ធ្វើ​ដូចម្តេច​ហ្ន៎​។​
 [​៦៦៣​]​ ​(​ព្រះរាជ​ឱរស​ប្អូន​…​)​ ​កាល​ព្រះមាតា​របស់​ទូលព្រះបង្គំជាខ្ញុំ​កំពុង​ទ្រង់ព្រះ​កន្សែង​ផង​ ​កាល​ព្រះ​ជេដ្ឋ​ភាតា​នៃ​ទូលព្រះបង្គំជាខ្ញុំ​មិន​ប្រាថ្នា​ ​(​នឹង​ឲ្យ​ព្រះអង្គ​ទ្រង់ព្រះ​ផ្នួស​)​ ​ផង​ ​ទូលព្រះបង្គំជាខ្ញុំ​នឹង​ចាប់​ព្រះហស្ត​របស់​ព្រះអង្គ​ទុក​ ​កាលបើ​ពួក​ទូលព្រះបង្គំជាខ្ញុំ​មិន​ចង់​ឲ្យ​ព្រះអង្គ​ទ្រង់​ផ្នួស​ ​ព្រះអង្គ​នឹង​យាង​ទៅ​មិនបានទេ​។​ ​
 [​៦៦៤​]​ ​(​ព្រះបិតា​…​)​ ​ម្នាល​មេនំ​ ​នាង​ចូរ​ក្រោក​ឡើង​ ​(​ចូរ​កាន់​យក​នូវ​កែវមណី​នេះ​)​ ​ហើយ​ញ៉ាំង​កុមារ​នេះ​ឲ្យ​ត្រេកអរ​ក្នុង​ទី​ដទៃ​ចុះ​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636873073541907506
ទៅកាន់ទំព័រ៖