ព្រះត្រៃបិដក ភាគ ៦០

​កាលបើ​អញ​កំពុង​ប្រាថ្នា​ឋានសួគ៌​ ​កុំ​ឲ្យ​កុមារ​នេះ​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​អញ​ឡើយ​។​
 [​៦៦៥​]​ ​(​ស្រី​មេនំ​…​)​ ​ណ្ហើយចុះ​ ​អញ​នឹង​ថ្វាយ​នូវ​កែវមណី​មាន​រស្មី​ល្អ​នេះ​ទៅវិញ​ចុះ​ ​កែវមណី​នេះ​មានប្រយោជន៍​អ្វី​ដល់​អញ​ ​កាលបើ​ព្រះរាជា​ទ្រង់ព្រះ​នាម​សុត​សោម​ ​ទ្រង់ព្រះ​ផ្នួស​ហើយ​ ​អញ​នឹង​ធ្វើ​កែវមណី​នេះ​ដូចម្តេច​។​
 [​៦៦៦​]​ ​(​មហា​សេន​គុត្ត​…​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ឃ្លាំង​តូច​របស់​ព្រះអង្គ​ពេញ​ ​ឃ្លាំង​ធំ​របស់​ព្រះអង្គ​ពេញ​ ​ទាំង​ផែនដី​ ​ព្រះអង្គ​ក៏​ទ្រង់​ឈ្នះហើយ​ ​សូម​ព្រះអង្គ​ទ្រង់​រីករាយ​ ​សូម​ព្រះអង្គ​កុំ​ទ្រង់ព្រះ​ផ្នួស​។​
 [​៦៦៧​]​ ​(​ព្រះរាជា​…​)​ ​ឃ្លាំង​តូច​របស់ខ្ញុំ​ក៏​ពេញ​ ​ឃ្លាំង​ធំ​របស់ខ្ញុំ​ក៏​ពេញ​ ​ទាំង​ផែនដី​ ​ខ្ញុំ​ក៏បាន​ឈ្នះហើយ​ ​ខ្ញុំ​នឹង​លះបង់​នូវ​ទ្រព្យ​ទាំងនោះ​ ​ហើយ​ទៅ​បួស​។​
 [​៦៦៨​]​ ​(​កុល​ពន្ធន​សេដ្ឋី​…​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ទ្រព្យរបស់​ទូលព្រះបង្គំជាខ្ញុំ​មាន​ច្រើន​ ​ទូលព្រះបង្គំជាខ្ញុំ​មិន​អាច​នឹង​រាប់​បាន​ ​ទូលព្រះបង្គំជាខ្ញុំ​នឹង​ថ្វាយ​ទ្រព្យ​ទាំងនោះ​ដល់​ព្រះអង្គ​ ​សូម​ព្រះអង្គ​ទ្រង់​ត្រេកអរ​ ​សូមកុំ​ទ្រង់ព្រះ​ផ្នួស​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636873073841864663
ទៅកាន់ទំព័រ៖