ព្រះត្រៃបិដក ភាគ ៦០

​កាលបើ​ជីវិត​តិច​យ៉ាងនេះ​ ​កាល​នេះ​មិនមែន​ជា​កាលគួរ​ប្រមាទ​ឡើយ​។​ ​យើង​សំគាល់​ថា​ ​ជីវិត​នេះ​ ​រមែង​រីងស្ងួត​ទៅ​ ​ដូច​ទឹក​ដ៏​តិច​ក្នុង​ពាង​ធ្លុះ​ ​កាល​ជីវិត​តិច​យ៉ាងនេះ​ ​កោតតែ​ជនពាល​ទាំងឡាយ​ប្រមាទ​។​ ​ជនពាល​ទាំងនោះ​ ​រមែង​ញ៉ាំង​នរក​ ​តិរច្ឆាន​កំណើត​ ​និង​បេត​វិស័យ​ ​ឲ្យ​ចំរើន​ ​ជា​អ្នក​ជាប់​ដោយ​គ្រឿង​ចង​ ​គឺ​តណ្ហា​ ​រមែង​ញ៉ាំង​អសុរកាយ​ឲ្យ​ចំរើន​។​
 ​[​៦៧៥​]​ ​(​មហាជន​…​)​ ​គំនរ​ធូលី​ ​ហុយ​ឡើង​ក្នុង​ទី​ជិត​បុប្ផក​ប្រាសាទ​ ​ពួក​យើង​សំគាល់​គំនរ​ធូលី​នោះ​ថា​ជា​ព្រះកេសា​ដែល​ព្រះធម្មរាជ​ ​ព្រះអង្គ​មានយស​ ​របស់​យើង​ ​ទ្រង់​កាត់​ហើយ​។​
 [​៦៧៦​]​ ​ព្រះរាជា​ ​ដែល​ពួក​ស្រីស្នំ​ហែហម​ហើយ​ ​យាង​ទៅ​ក្នុង​ប្រាសាទ​ណា​ ​ប្រាសាទ​នេះ​របស់​ព្រះរាជា​នោះ​ដ៏​ដេរដាស​ដោយ​ផ្កាមាស​ ​និង​កម្រង​ផ្កា​ផ្សេង​ៗ​។​ ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636873074440878924
ទៅកាន់ទំព័រ៖