ព្រះត្រៃបិដក ភាគ ៦០

​ព្រះរាជា​ដែល​ពួក​ញាតិ​ហែហម​ហើយ​ ​ទ្រង់​យាង​ទៅ​ក្នុង​ព្រៃស្វាយ​ណា​ ​ព្រៃស្វាយ​នេះ​ ​របស់​ព្រះរាជា​នោះ​ ​មាន​ផ្ការីក​ល្អ​សព្វ​ៗ​ ​កាល​ ​គួរ​ជាទី​រីករាយ​ចិត្ត​។​ ​ព្រះរាជា​ដែល​ពួក​ស្រីស្នំ​ហែហម​ហើយ​ ​ទ្រង់​យាង​ទៅ​ក្នុង​ស្រះ​បោក្ខរណី​ណា​ ​ស្រះ​បោក្ខរណី​នេះ​ ​របស់​ព្រះរាជា​នោះ​ ​ដ៏​ដេរដាស​ ​(​ដោយ​ផ្កា​ជលជាត​ ​និង​ផ្កា​ថល​ជាត​)​ ​ដ៏​កុះករ​ដោយ​ពួក​អណ្ឌជៈ​ ​(​គួរ​ជាទី​រីករាយ​ចិត្ត​)​។​ ​ព្រះរាជា​ដែល​ពួក​ញាតិ​ហែហម​ហើយ​ ​ទ្រង់​យាង​ទៅ​ក្នុង​ស្រះ​បោក្ខរណី​ណា​ ​ស្រះ​បោក្ខរណី​នេះ​ ​របស់​ព្រះរាជា​នោះ​ ​ដ៏​ដេរដាស​ ​(​ដោយ​ផ្កា​ជលជាត​ ​និង​ផ្កា​ថល​ជាត​)​ ​ដ៏​កុះករ​ដោយ​ពួក​អណ្ឌជៈ​ ​(​គួរ​ជាទី​រីករាយ​ចិត្ត​)​។​ ​
 [​៦៧៧​]​ ​ព្រះរាជា​ទ្រង់ព្រះ​នាម​សុត​សោម​ ​បាន​លះបង់​រាជ​សម្បតិ្ត​នេះ​ហើយ​ ​ក៏​ទ្រង់ព្រះ​ផ្នួស​ ​ទ្រង់ព្រះពស្ត្រ​កា​សាយៈ​ ​ស្តេច​យាង​ទៅ​តែមួយ​ព្រះអង្គ​ឯង​ ​ដូចជា​ដំរី​ត្រាច់​ទៅ​តែម្នាក់ឯង​។​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636873075160370077
ទៅកាន់ទំព័រ៖