ព្រះត្រៃបិដក ភាគ ៦០

​ខ្ញុំ​រង​នូវ​វេទនា​ងំ​ក្នុងចិត្ត​ ​ព្រោះ​ព្រាត់ប្រាស​ចាក​មេ​ព្រាប​នោះ​ ​ហេតុ​នោះ​ ​បាន​ជា​ខ្ញុំ​រក្សា​នូវ​ឧបោសថ​ ​កុំ​ឲ្យ​រាគៈ​គ្រប​សង្កត់​ខ្ញុំ​បាន​ទៀត​ឡើយ​។​
 [​៨៣​]​ ​(​តាបស​…​)​ ​ម្នាល​ពស់​ ​ជា​ឧរគជាតិ​លូន​ទៅ​មិន​ត្រង់​ ​មាន​អណ្តាត​ពីរ​ ​អ្នកមាន​ចង្កូម​ជា​អាវុធ​ ​មានពិស​ដ៏​ពន្លឹក​ ​ម្នាល​សត្វ​មានខ្លួន​វែង​ ​អ្នក​អត់ទ្រាំ​នូវ​គំលាន​ ​និង​សម្រេក​ ​ហើយ​រក្សា​នូវ​ឧបោសថ​ ​តើ​ព្រោះ​ហេតុអ្វី​។​
 [​៨៣​]​ ​(​ពស់​…​)​ ​គោឈ្មោល​ឡើងក​ ​របស់​អ្នកស្រុក​ ​ជា​គោ​មាន​កំលាំង​ ​មាន​បូក​ដ៏​យុរយារ​ ​បរិបូណ៌​ដោយ​សម្បុរ​ ​និង​កំលាំង​ ​គោ​នោះ​ដើរ​ជាន់​ខ្ញុំ​ ​ខ្ញុំ​ខឹង​ ​បាន​ចឹក​វា​ ​ៗ​ ​ត្រូវ​សេចក្តី​ទុក្ខ​គ្រប​សង្កត់​ហើយ​ ​ក៏​ស្លាប់​ទៅ​។​ ​លំដាប់នោះ​ ​ពួក​ជន​ចេញ​អំពី​ស្រុក​ ​កន្ទក់កន្ទេញ​ ​យំទួញ​ ​ហើយ​ដើរចៀស​ចេញទៅ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​រក្សា​នូវ​ឧបោសថ​ ​កុំ​ឲ្យ​សេ​ចក្កី​ក្រោធ​ ​គ្រប​សង្កត់​ខ្ញុំ​បាន​ទៀត​ឡើយ​។​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636872901115665289
ទៅកាន់ទំព័រ៖