ព្រះត្រៃបិដក ភាគ ៦០

 ​[​៩២​]​ ​(​ស្តេច​ក្ងោក​…​)​ ​អ្នក​ខំអត់​ទ្រាំ​នូវ​សេចក្តី​ស្រេកឃ្លាន​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​ដើរ​ជាប់​តាមខ្ញុំ​អស់​ប្រាំពីរ​ឆ្នាំ​ហើយ​ ​កាលបើ​យ៉ាងនេះ​ ​ព្រោះ​ហេតុអ្វី​ ​ក៏​អ្នក​ចង់​ដោះ​ខ្ញុំ​ ​ដែល​កំពុង​ជាប់អន្ទាក់​ ​ឲ្យ​រួច​អំពី​អន្ទាក់​វិញ​។​ ​អ្នក​ទើបនឹង​វៀរចាក​បាណាតិបាត​ក្នុងថ្ងៃនេះ​ឬ​ ​ឬក៏​អ្នកឲ្យ​អភ័យ​ដល់​សត្វ​ទាំងពួង​ ​បាន​ជា​អ្នក​ចង់​ដោះ​ខ្ញុំ​ ​ដែល​កំពុង​ជាប់អន្ទាក់​ ​ឲ្យ​រួចចាក​អន្ទាក់​វិញ​។​
 [​៩៣​]​ ​(​កូន​ព្រានព្រៃ​…​)​ ​ម្នាល​ស្តេច​ក្ងោក​ ​អ្នក​ចូរ​ប្រាប់​អំពី​បុគ្គល​ដែល​វៀរចាក​បាណាតិបាត​ផង​ ​អ្នក​ដែល​ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ទាំងពួង​ផង​ ​ខ្ញុំ​សូម​សួរ​អ្នក​ត្រង់​សេចក្តី​នុ៎ះ​ ​បុគ្គល​នោះ​ច្យុត​អំពី​លោក​នេះ​ទៅ​ ​នឹង​បាន​នូវ​សេចក្តី​សុខ​ដូចម្តេច​ខ្លះ​។​
 [​៩៤​]​ ​(​សេ្តច​ក្ងោក​…​)​ ​ខ្ញុំ​នឹង​ប្រាប់​អំពី​បុគ្គល​ដែល​វៀរចាក​បាណាតិបាត​ផង​ ​អ្នក​ដែល​ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ទាំងពួង​ ​បុគ្គល​នោះ​រមែង​បាន​នូវ​សេចក្តី​សរសើរ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​លុះ​បែកធ្លាយ​សរីរៈ​ទៅ​ ​នឹង​បាន​ទៅ​កើត​នៅ​ឋានសួគ៌​ផង​។​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636872902349965887
ទៅកាន់ទំព័រ៖