ព្រះត្រៃបិដក ភាគ ៦០

 ​[​១១០​]​ ​(​កូដ​ជដិល​…​)​ ​ម្នាល​អ្នកមាន​ព្យាយាម​ជាង​ពួក​ម្រឹគ​ ​ក្នុងថ្ងៃនេះ​ ​អ្នក​វៀរចាក​បាណាតិបាត​ឬ​ ​ឬក៏​អ្នកឲ្យ​អភ័យ​ដល់​ពួក​សត្វ​ទាំងអស់​ ​ឬមួយ​អ្នក​មិន​មាន​ចង្កូម​ ​បាន​ជា​អ្នក​ទៅ​ចួប​នឹង​ហ្វូង​ ​(​ជ្រូក​)​ ​ហើយ​សញ្ជប់សញ្ជឹង​ ​ដូចជា​សត្វ​កំព្រា​។​
 [​១១១​]​ ​(​ខ្លា​…​)​ ​ខ្ញុំ​មិនមែន​ជា​មិន​មាន​ចង្កូម​ទេ​ ​កំឡាំង​ក៏​ប្រជុំ​ចុះ​ក្នុង​កាយ​ ​ខ្ញុំ​ម្នាក់ឯង​ ​បានឃើញ​ពួក​ញាតិ​របស់​ជ្រូក​ព្រមព្រៀង​គ្នា​ក្នុង​ទី​តែមួយ​ ​ហេតុ​នោះ​ ​បាន​ជា​សញ្ជប់សញ្ជឹង​ក្នុង​ព្រៃ​។​
 បានឮ​ថា​ ​ក្នុង​កាលមុន​ ​ជ្រូក​ទាំងឡាយ​នេះ​ ​តែង​ទៅកាន់​ទិសតូច​ធំ​ ​លុះ​ភ័យ​គ្រប​សង្កត់​ហើយ​ ​ក៏​ស្វែងរក​ទី​ជ្រក​កោន​ផ្សេង​ៗ​ ​គ្នា​ ​ឥឡូវនេះ​ ​ជ្រូក​ទាំងនោះ​ឋិតនៅ​ក្នុង​ទីណា​ ​ដែល​ខ្ញុំ​គ្រប​សង្កត់​បាន​ដោយ​លំបាក​ ​ជ្រូក​ទាំងនោះ​ក៏​មក​នៅ​ចួប​ជុំ​ជាមួយគ្នា​ ​(​ក្នុង​ទីនោះ​)​។​
 ជ្រូក​ទាំងឡាយ​នោះ​ ​បរិបូណ៌​ដោយ​នាយក​ ​ប្រុងប្រៀប​ខ្លួន​ ​មូលមាត់គ្នា​ ​ព្រមព្រៀង​គ្នា​ ​គប្បី​បៀតបៀន​នូវ​ខ្ញុំ​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​មិន​ប្រាថ្នា​នូវ​ជ្រូក​ទាំងនោះ​ទេ​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636872904131307774
ទៅកាន់ទំព័រ៖