ព្រះត្រៃបិដក ភាគ ៦០

 ​[​១១២​]​ ​(​កូដ​ជដិល​…​)​ ​ព្រះឥន្ទ្រ​តែមួយ​អង្គ​ ​ឈ្នះ​នូវ​ពួក​អសុ​រៈ​ ​ខ្លែង​តែមួយ​ ​សង្រ្គុប​ឆាប​យក​នូវ​ពួក​បក្សី​បាន​ ​ខ្លា​តែមួយ​ ​ចួប​ប្រទះ​នឹង​ម្រឹគ​ ​ក៏​សម្លាប់​នូវ​ម្រឹគ​ដែល​ធា​ត់ៗ​ ​បាន​ ​ដ្បិតថា​កំលាំង​ ​(​នៃ​ខ្លា​នោះ​)​ ​ប្រាកដ​ដូច្នោះ​។​
 ​[​១១៣​]​ ​(​ខ្លា​…​)​ ​មិនថា​ព្រះ​ឥន្រ្ទ​ ​មិនថា​ខ្លែង​ ​មិនថា​ខ្លា​ ​ជា​សេ្តច​នៃ​ម្រឹគ​ទេ​ ​ខ្លា​មិន​ធ្វើ​ ​(​នូវ​ពួក​ជ្រូក​)​ ​ដែល​មាន​ញាតិ​ព្រមព្រៀង​គ្នា​ប្រុងប្រៀប​ខ្លួន​ទុក​ ​ឲ្យ​លុះ​ក្នុង​អំណាច​បាន​ឡើយ​។​
 [​១១៤​]​ ​(​កូដ​ជដិល​…​)​ ​ពួក​បក្សី​តូច​ៗ​ ​ឈ្មោះ​កុម្ភិ​លិកា​ ​មាន​ហ្វូង​ហើរ​ទៅ​ទាំងហ្វូង​ ​រីករាយ​រកគ្នា​ ​ហើរ​ទៅ​រក​ចំណី​ក៏​ជាមួយគ្នា​ ​បាន​ចំណី​ហើយ​ ​ហើរ​ទៅ​ ​(​តាមអាកាស​)​ ​ក៏​ជាមួយគ្នា​។​ ​កាល​បក្សី​ទាំងនោះ​ ​កំពុង​មូលមិត្រ​គ្នា​ ​បណ្តា​បក្សី​ទាំងនោះ​ ​គង់មាន​បក្សី​មួយ​ហើរ​ឃ្លាតពី​គេ​មិនខាន​ ​ខ្លែង​ឆាប​យក​នូវ​បក្សី​ដែល​ហើរ​ឃ្លាតពី​គេ​នោះ​បាន​ ​នោះ​ជាគ​តិ​របស់​ខ្លា​។​
 [​១១៥​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​(​ខ្លា​នោះ​)​ ​ត្រូវ​ជដិល​អាក្រក់​ ​ដែល​មាន​ភ្នែក​សំឡឹង​តែ​អាមិស​បញ្ជោរ​ហើយ​ ​អាង​ខ្លួន​មាន​ចង្កូម​ ​ស្មានថា​ដូចមុន​ ​ក៏​ស្ទុះ​ទៅ​រក​ពួក​ជ្រូក​ ​ដែល​មានខ្នាយ​ដែរ​។​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636872904411613807
ទៅកាន់ទំព័រ៖